អ្នកដឹកនាំម្នាក់ៗ រមែងមានសភាពដូចគ្នា ឆ្លងកាត់ភាពតានតឹងខ្លាំង ឬតិចជៀសមិនរួច។ នៅរាល់ពេលដែលពួកគេមានបញ្ហាម្តងៗ រមែងរងអាការៈរាងកាយដូចជាឈឺក្បាល អស់កម្លាំងខ្លាំង ឡើងទំងន់ ខ្លះក្អួតចង្អោរ បង្កជាជំងឺក្រពះរ៉ាំរ៉ៃ។ល។ ប៉ុន្តែខាងសុខភាពផ្លូវចិត្តរឹតតែចោទជាងវិបត្តិរាងកាយណាស់ទៅទៀត មានដូចជា ការថប់បារម្ភ ធ្លាក់ទឹកចិត្តជាប្រចាំផងដែរ។ ប្រការនេះ ធ្វើឱ្យយើងពិបាកផ្តុំចិត្តធ្វើការមុះមុត ធ្វើឱ្យមិនអាចរៀនបន្ថែមជំនាញថ្មីៗ មិនចូលចិត្តអាន មិនមានសមាធិសរសេរ។ល។ ខ្លះមិនចង់ទាំងនិយាយស្តី ហើយយល់ថាខ្លួនឯង ហត់គ្រប់ពេល។
យើងកុំចង្អុលមកបរិយាកាសនយោបាយបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច ព្រោះថាការពិត ខ្ញុំធ្លាប់រងសម្ពាធពីភាពតានតឹងតាំងពី១៥ឆ្នាំមុន ។ តួនាទីដ៏សំខាន់ នាំមកនូវភាពតឹងតែងកាន់តែខ្លាំង។ ខ្ញុំមានកាយវិកាឆេវឆាវ ឆាប់ចង់បោះបង់ចោល និងសង្ស័យលើសមត្ថភាពខ្លួនឯង។
ដោយមិននិយាយច្រំដែលៗអំពីការហាត់ប្រាណ ដើរ រត់ ដើរលេងសមុទ្រ ព្រៃភ្នំ តមរបបស្រា និងមិនហូប Fast food ខ្ញុំធ្លាប់ព្យាយាមតាមវិធីបន្ថែមទៀតគឺ ធ្វើអ្វីៗក៏ដោយដែលធ្វើឱ្យខ្លួនឯងសកម្ម។ ខ្ញុំតែងខ្លួនស្អាតៗ ធ្វើការតាមម៉ោងពេល ដើរកម្សាន្តតុល្យភាពនិងការងារ មិនសំពឹក និងមានវិន័យ។ តាមពិតទម្រង់នៃសកម្មភាពរាងកាយអាចដើរតួជាអ្នកបន្ធូរភាពតានតឹងឬបន្ថែមស្ត្រេស។ ការដាក់វិន័យខ្លួនឯង សំខាន់បំផុត។ លំហាត់ប្រាណជួយបង្កើនអារម្មណ៍ល្អ ឯការទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទក៏ជួយឱ្យរាងកាយមានថាមពល ការធ្វើការផ្តោតអារម្មណ៍ធ្វើឱ្យមានជំនក់ចិត្ត ហើយការកម្សាន្តជាថ្នាំព្យាបាលលួងលោមចិត្ត។
រក្សាមនុស្សវិជ្ជមានជុំវិញខ្លួនយើង ជាមួយនឹងព័ត៌មាន “ល្អ” ជាច្រើនតាមដែលអាចធ្វើបាន។ តាមធម្មតា នៃវដ្តព័ត៌មានអាចជារឿងអាក្រក់ដែលទាក់ទាញឱ្យយើងចាប់អារម្មណ៍ អ្នកណាក៏អាន ឬស្តាប់ដែរទាំងមិនដឹងឡើយថា វា អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត មានឥទ្ធិពលលើការថប់បារម្ភ និងអស់សង្ឃឹម។
ការរៀន និងបង្រៀនអ្នកដទៃ ជាមធ្យោបាយល្អជាងរត់តាមបណ្តាញសង្គមដែលពេញដោយការទាក់ទាញអារម្មណ៍តាមរូបភាពអវិជ្ជមាន ។
នៅមានត ….
លីនណា
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ