ធ្វើគំរូឱ្យកូនៗអានសៀវភៅខ្មែរ ប្រាកដជាមិនស្តាយក្រោយទេ!

យោបល់ខ្ញុំ ការអានសៀវភៅជាការសិក្សាដ៏មានអត្ថប្រយោជន៍សម្រាប់ខ្ញុំ។ ផលជាច្រើននៃការអានសៀវភៅដូចជាមានដូចជា ការចេះវាក្យសព្ទ រៀនពាក្យថ្មីៗជាច្រើនបន្ថែមឡើងជារៀងរាល់ថ្ងៃ និងបន្ថែមសមត្ថភាពយល់ដឹង ការអត់ធ្មត់ និងជំនាញទន់ដល់បុគ្គលិកលក្ខណៈរបស់អ្នកអាន។

ខ្ញុំមាន​កូនពីរនាក់ ដែលចូលរៀនសាលាអន្តរជាតិតាំងពីតូចៗ ។ ដោយសារការងាររវល់ខ្លាំង ឱពុកម្តាយមិនសូវបាន​នៅក្បែរ ជួបគ្នា​តែពេលយប់សែនហត់នឿយ ពួកគេនៅឆ្ងាយពី ការស្តាប់ភាសាជាតិ​និងមិនដែលតាមដានវិទ្យុ ឬមើលទូរទស្សន៍។

ទូរសព្ទដៃពួកគេ គឺជាថ្នាលភាសាអង់គ្លេស។ ជាមួយនោះ ការស្តាប់ចម្រៀង ក៏មាន​ទំនោរទៅរកបរទេស។

ខ្ញុំមាន​ការបារម្ភយ៉ាងជ្រៅ។ ពីមុនជំនាន់ខ្ញុំខ្សោយអង់គ្លេស លំបាកធ្វើការងារជាមួយភ្នាក់ងារអន្តរជាតិ និងការស្រាវជ្រាវនានា តែពេលនេះពួកគេខ្សោយនិយាយនិងសរសេរខ្មែរ តើនឹងលំបាកកម្រិតណាទៀត?

យើងមិនអាចមាន​អ្វីពីរក្នុងពេលតែមួយទេ តែកូនៗនឹងមានសមត្ថភាពអស្ចារ្យឡើងៗ ប្រសិន​យើងដឹងទាន់ថាពួកគេ​ត្រូវការអ្វី។

ការអាន​រឿងនិទានឬរឿងប្រលោមលោកវ័យជំទង់ ជាវិធីរៀនយ៉ាងល្អមួយ។ អ្នកអាននឹងមានឱកាសរៀនពាក្យ ហើយប្រសិនយើងចេះជ្រើស នោះសៀវភៅខ្លះនឹងធ្វើឱ្យបុគ្គលិកលក្ខណៈរបស់ពួកគេ​កាន់តែប្រសើរឡើងតាមរបៀបរបបខ្មែរ។

កុំយកសៀវភៅ​ដែលមាន​សន្ទនា ស្ទើកូរ៉េ​ស្ទើតែថៃ​ឬជាតិសាស្ត្រផ្សេង ព្រោះពួកគេ​ទទួលយកច្រើនពេកមកហើយលើបណ្តាញសង្គម។ គួរជ្រើសប្រលោមលោកបែបខ្មែរ បុរាណឬទំនើប ព្រោះជាការល្អសម្រាប់បំប៉ន​ដល់អ្វីដែលកូនៗកំពុងខ្វះ។

អំពីចំណេះដឹង ពិតណាស់ យើងមានសៀវភៅរាប់រយ ដល់ពាន់ ចំណងជើងដែលនិពន្ធឡើងដោយអ្នកនិពន្ធដែលមានទេពកោសល្យនិងការទទួលខុសត្រូវ។ ពួកគេបានដាក់ការងារនិងសេចក្តីខិតខំ​ពេញមួយជីវិតទៅក្នុងបទនិពន្ធនិមួយៗ។ ការអានបទអ្នកនិពន្ធបរទេស នឹងយល់ដឹងអំពីវប្បធម៌ផ្សេង ទីកន្លែងថ្មី មនុស្សដែលរស់នៅបែបផែនខុសៗគ្នា និងរបៀបដែលពួកគេដោះស្រាយជាមួយជីវិតក្នុងបរិបថរបស់ពួកគេ។ ឯសៀវភៅខ្មែរ នឹងនាំយើងឱ្យស្គាល់បន្ថែមអំពីខ្លួនយើង។

សៀវភៅក៏ជាការកំសាន្តដ៏ល្អផងដែរ។ ប្រសិនបើយើងអាច អភិវឌ្ឍចំណង់ចំណូលចិត្តអាននេះ មែន កូនៗមិនចាំបាច់ពឹងផ្អែកលើរបស់ផ្សេងទៀតដើម្បីកម្សាន្តទេ ហើយពួកគេ អាចយកសៀវភៅតាមរាល់ពេលធ្វើដំណើរ អាចអានវានៅពេលដែលមិនមានអ្វីត្រូវធ្វើ អានសមាធិគេចចេញពីការពិតដែលស្ត្រេសម្តងៗ ឬទុកថាអំណានជា បទពិសោធន៍ដ៏អស្ចារ្យថ្មីជានិច្ច​។

ចុចទីនេះអានរឿងជាច្រើនជាមួយកូនៗលោកអ្នក

https://www.meysansotheary.com/archives/category/book-international

អាចជាវសៀវភៅទាំងនេះផងដែរ៖

ទំនាក់ទំនងជាវសៀវភៅ

ចុចអានអត្ថបទល្អ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានចិត្តស្ងប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*