ការបំផុសគំនិត មិនមែនមានគុណសម្បត្តិតែកម្រិតបុគ្គល ដូចដែលយើងធ្លាប់កាត់ស្មានទេ តែជាសមត្ថភាពក្នុងការនាំក្រុម និងបុគ្គលឆ្ពោះទៅរកចក្ខុវិស័យរួមគ្នា។
មិនថាអ្នកនោះជាសហគ្រិនដែលមានមហិច្ឆតា ឬជាក្រុមអ្នកជំនាញការដែលមានឯកទេសច្បាស់លាស់ ឬជាមនុស្សម្នាក់ ដែលចង់មានឥទ្ធិពលវិជ្ជមានដល់មនុស្សជុំវិញ ការបណ្តុះជំនាញដឹកនាំដ៏រឹងមាំគឺសមត្ថភាពក្នុងការបំផុសគំនិត។ ហេតុផលនេះហើយបានជាយើងត្រូវការធ្វើវិនិយោគលើខ្លួនឯងដើម្បីស្វែងរក ការរីកចម្រើនលើបុគ្គលិកលក្ខណៈ និងនិងជំនាញវិជ្ជាជីវៈ។

ប្រសិទ្ធភាពនៃការ រួមបញ្ចូលគ្នា នៃជំនាញរឹង និងជំនាញទន់ ចាប់តាំងអំពីការគិតជាយុទ្ធសាស្ត្រ និងជំនាញធ្វើការសម្រេចចិត្ត រហូតដល់សិល្បៈប្រាស្រ័យទាក់ទងល្អ ការយល់ចិត្ត និងឆន្ទៈសហការជាសំណុំជំនាញ ដែលជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍អាជីព និងវឌ្ឍនភាព បង្កើតទំនាក់ទំនងរឹងមាំ ជំរុញការបង្កើតថ្មី និងជំរុញភាពជោគជ័យក្នុងស្មារតីជាអ្នកដឹកនាំ។
ការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មានត្រឹមត្រូវ មានការពន្យល់ ជាជំនាញនាំភាពជាអ្នកដឹកនាំ ហើយជំនាញនេះ ត្រូវការ សមត្ថភាពក្នុងការវិភាគព័ត៌មាន ថ្លឹងថ្លែង រកជម្រើស និងបំផុសគំនិតដែលហៅថា យុទ្ធសាស្ត្រ។
សូមចងចាំថា ការគ្រប់គ្រងគឺនិយាយអំពីប្រសិទ្ធភាពនៃ ការរៀបចំ និងការប្រតិបត្តិភារកិច្ចនៅក្នុងប្រព័ន្ធដែលបានបង្កើតឡើងតែ ភាពជាអ្នកដឹកនាំគឺនិយាយអំពីចក្ខុវិស័យ ការបំផុសគំនិត និងការគូសផែនទីផ្លូវថ្មី។
ខណៈពេលដែលអ្នកគ្រប់គ្រងរៀបចំផែនការ បង្កើតសកម្មភាព និងរៀបចំប្រព័ន្ធ ដំណើរការធ្វើសកម្មភាពដោះស្រាយបញ្ហា បែរជាអ្នកដឹកនាំមានតួនាទីផ្សេងគឺ ការលើកទឹកចិត្តនិងតម្រឹមសកម្មភាពទាំងនោះឆ្ពោះទៅគោលដៅ នេះបញ្ជាក់ថា អ្នកដឹកនាំមិនមែនគ្រាន់តែជាចៅហ្វាយនាយនៃការប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថាបត្យករនៃការផ្លាស់ប្តូរទៀត។
យុវជនអាចបង្វឹកការអនុវត្តជំនាញក្នុងភាពជាអ្នកដឹកនាំប្រចាំថ្ងៃដូចជា៖
១ ត្រូវយល់ថា ភាពជាអ្នកដឹកនាំមិនមែនទាល់តែបង្ហាញខ្លួននៅកន្លែងធ្វើការពេញម៉ោងទេ តែជាសកម្មភាពប្រចាំ ដើម្បីអនុវត្ត និងពង្រឹងជំនាញភាពជាអ្នកដឹកនាំ ចាប់ផ្តើមដោយការផ្តួចផ្តើមគំនិត ឬភាពជាគំរូសម្រាប់អ្នក នៅជុំវិញ។
២ ត្រូវបង្ហាញការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព កសាងទំនុកចិត្ត និងលើកទឹកចិត្តអ្នកដទៃឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។
៣ ពិចារណាពីទស្សនៈរបស់បុគ្គលិក លះបង់ពេលវេលា យកចិត្តទុកដាក់ ដោយសន្មត់ថាតួនាទីជាអ្នកដឹកនាំគឺជាអ្នកបង្រៀន ណែនាំបុគ្គលក្នុងដំណើរផ្ទាល់ខ្លួន និងអាជីពរបស់ពួកគេមិនអាចត្អូញត្អែរគេចវ៉េសឡើយ។
៤ មានសមានចិត្តទូលំទូលាយ ផ្តល់តម្លៃដល់ទស្សនៈ និងបទពិសោធន៍ផ្សេងៗគ្នា ហើយបង្កើតបរិយាកាសរួមបញ្ចូល ដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាទទួលបានការ គោរពនិងសុវត្ថិភាព ។
៥ ចូរដឹកនាំដោយឧទាហរណ៍ បង្ហាញពីតម្លៃ និងអាកប្បកិរិយាដែលយើងរំពឹងពីអ្នកដ៏ទៃ ហើយទទួលខុសត្រូវចំពោះសកម្មភាព និងផលវិបាកក្រោយការសម្រេចចិត្តនិមួយៗរបស់យើងផងដែរ ។
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ