អ្នកនិពន្ធម៉ីសនសុធារី បានចងក្រងកម្រងប្រលោមលោករឿង គម្រោងការសម្ងាត់២០៣៥ ដោយ ប្រើនាមប៉ាកកាថា សុភាប្រុស សម្រាប់បញ្ជាក់ប្រភេទប្រលោមលោកស៊ើបអង្កេត។
នៅឆ្នាំ២០១៨ លោកស្រីមានប្រសាសន៍ ថាខ្សែរឿងនេះស្មុគស្មាញខ្លាំង ព្រោះមានបញ្ចូលចារកម្មបច្ចេកវិទ្យា ហើយថា សរសេរបានសម្រេចដោយមានកម្លាំងចិត្តពីមិត្តអ្នកអានតែប៉ុណ្ណោះ។
មិត្តអ្នកអានម្នាក់ គឺលោក ឆិន ដាន នៅផ្សារអូឡាំពិកបានលើកឡើងថា លោកតាមដាននិងស្គាល់អ្នកនិពន្ធ ម៉ីសន សុធារី តាមរយៈ នាមប៉ាកាសុភាប្រុសនេះ គឺលោកនិងមិត្តភក្តិចូលចិត្តប្រភេទរឿងស៊ើបអង្កេត។ តែទោះយ៉ាងណា លោកបានអះអាងថា កម្រងរឿង គម្រោងការសម្ងាត់២០៣៥ នេះ ស៊ីជម្រៅ និងទាក់ទាញជាងខ្សែរឿង ស្ទូឌីយោលេខ៧ទៅទៀត។
ជាង៥ឆ្នាំមកនេះប្រលោមលោក រឿង គម្រោងការសម្ងាត់២០៣៥ មានតែលើវេទិកាអនឡាញសម្រាប់អាន ដោយទើបតែសម្រេចការបោះជាសៀវភៅតាមការចង់បានរបស់ហ្វេន។
«ខ្ញុំមិនមានបំណងបោះពុម្ពច្រើនទេ! យើងផ្តោតលើអនឡាញ! ហើយយើងចង់ឱ្យគ្រប់គ្នាចំណាយតិច! តែអ្នកគាំទ្រ ភាគច្រើនចង់បានជាអនុស្សាវរីយ៍រក្សាទុក!» អ្នកនិពន្ធសង្កត់បញ្ជាក់។
រហូតដល់ឆ្នាំ២០២០ អ្នកស្រីបានបញ្ចប់កម្រងប្រលោមលោកស៊ើបអង្កេតថ្មី ក្រោមចំណងជើងថា #រូបខ្មៅស្រអាប់ ។ តែមកដល់ពេលនេះ គឺបាន៤ឆ្នាំមកហើយ មិនមានស្នាដៃសុភាប្រុសថ្មី លេចរូបរាងបាននៅឡើយ។
ស្នាដៃប្រលោមលោកស៊ើបអង្កេត នាមប៉ាកកាសុភាប្រុស រួមមាន រឿង ម៉ោង១២អាធ្រាត្រនៅសង្កាត់លេខមួយ (មានស្តុក) រឿង ស្ទូឌីយោលេខ៧ អស់ស្តុក រឿង សំណុំឯកសារZ22 អស់ស្តុក និង រឿង គម្រោងការសម្ងាត់២០៣៥ ទើបនឹងចេញលក់។ ប្រលោមលោកទាំងនេះ ក៏មានលើអនឡាញផងដែរ។
ទំនាក់ទំនងជាវសៀវភៅ សូមចុចទីនេះ
អានអនឡាញស្នាដៃមុនៗរបស់សុភាប្រុស
ប្រលោមលោកដែលសាងឈ្មោះឱ្យដល់ #សុភាប្រុស អាចចុចតាមតំណទាំងនេះ(សម្រាប់តែសមាជិកព្រីមៀម)
១ ស្ទូឌីយោលេខ៧
២ ម៉ោង១២អាធ្រាតនៅសង្កាត់លេខ១
៣ សំណុំឯកសារZ២២
៤ គម្រោងការសម្ងាត់២០៣៥
៥ រូបខ្មៅស្រអាប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ