ភាពច្នៃប្រឌិត មធ្យោបាយទំនាក់ទំនង ឆន្ទៈសហការ ជាជំនាញធំសម្រាប់សតវត្សទី ២១

អ្នកនិពន្ធ អ្នកស្រី ម៉ីសន សុធារី លើកឡើងថា​​ ការគិតប្រកបដោយ​ភាពច្នៃប្រឌិត មធ្យោបាយទំនាក់ទំនង និងឆន្ទៈសហការការងារក្រុម ជាជំនាញធំបង្អស់នៅសម្រាប់សតវត្សទី ២១ ព្រោះនោះគឺជា សមត្ថភាពអាចបង្កើតទិន្នន័យថ្មីផ្ទុកលើ AI នាំយកភាពជាមនុស្ស ទៅកាន់វិធីសាស្រ្តឡូជីខល និងការវិភាគមុន ពេលដាក់ដំណើរការAIនិមួយៗ។

លោកស្រីបន្ថែមថា៖« មនុស្សយើង រមែងមានវិចារណញាណ ការវិនិច្ឆ័យ និងការយល់ចិត្តខ្ពស់ជាងដែលម៉ាស៊ីនអាចផ្ទុក! អ្នកឯកទេសជាមនុស្ស​ នៅតែមាន​តម្លៃ ប្រសិន​គាត់ចេះចំណេះ ជំនាញ ដែល Algorithms  មិនអាចធ្វើជំនួសយើងបាន!»

Algorithms  (សំណុំនៃក្បួនដោះស្រាយដែល ត្រូវបានផ្សារភ្ជាប់ជាធាតុសំខាន់នៃការសរសេរកម្មវិធីកុំព្យូទ័រ…) មិន ។

លោកស្រីពន្យល់ថា បុគ្គលដែលមានភាពបត់បែននិង អាចកែតម្រូវបានរហ័សរហួននិងមាន​ ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ក្នុងបរិយាកាសការងារថាមវន្ត។

«ភាពវៃឆ្លាតខាងអារម្មណ៍ និងសង្គម គឺជាគុណសម្បត្តិរបស់មនុស្ស ដែលនៅតែមិនអាចខ្វះបានព្រោះយើងយល់ដឹងអំពីភាពខុសគ្នានៃវប្បធម៌ និងសមត្ថភាពក្នុងកិច្ចសហការជា បរិយាកាសចម្រុះ» ។

អ្នកនិ ពន្ធរូបនេះលើកឡើងទៀតថា ជាជាងនៅអង្គុយថប់បារម្ភអំពីវត្តមាន​AI មនុស្ស​ពិត ត្រូវបង្វឹកបន្ថែម​សមត្ថភាពសហគ្រិនដូចជា ភាពច្នៃប្រឌិត ភាពរហ័សរហួន និងការសម្រេចចិត្ត ផងដែរ។ AI មិនអាចការដោះស្រាយបញ្ហាបានទេ Problem Solving នៅតែត្រូវការមនុស្ស​។ មនុស្ស​ដែលមានជំនាញដោះស្រាយបញ្ហាអាច យកឈ្នះលើបញ្ហាប្រឈមនានា​ដោយឆ្លាតវៃ និងប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះ ជំនាញចរចា និងបញ្ចុះបញ្ចូលនិង​រួមចំណែកក្នុងយន្តការបង្កើត ទំនាក់ទំនងល្អជាមួយអតិថិជន ក៏ដូចជាបណ្តាដៃគូសហការនានា។

គួរកត់សម្គាល់ដែរថា សម្រាប់អនាគតដ៏ខ្លី បច្ចេកវិទ្យានឹង​ទាញយកការងារជាច្រើនជំនួសមនុស្ស តែ​ជំនាញទន់នៅតែមិនមានអ្វីអាចជំនួសមនុស្ស​បាននៅឡើយទេ។

ចុចអានអត្ថបទ មានជំនាញទន់AIមិនអាចជំនួសអ្នកបានទេ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*