សមាគមអ្នកនិពន្ធខ្មែរ៖ អ្នកជាប់ឈ្មោះក្នុងពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត លើកទី១ អាចទៅយកសៀវភៅរឿងខ្លីស្នាដៃរួម ចាប់ពីពេលនេះ

នៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ សមាគមអ្នកនិពន្ធខ្មែរ បានប្រកាសដល់អ្នកនិពន្ធដែលបានប្រឡងជ្រើសរើសស្នាដៃរឿងខ្លី ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត លើកទី១ អាចទៅទទួលយកសៀវភៅរឿងខ្លីស្នាដៃរួម ដែលទើបនឹងបោះពុម្ពផ្សាយ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានហើយ ចាប់ពីថ្ងៃប្រកាសនេះទៅ។

គួរជម្រាបថា សៀវភៅចំណងជើង “រឿងរ៉ាវក្នុងភូមិ” នៅសម័យខ្មែរក្រហម គឺជាសៀវភៅរឿងខ្លីស្នាដៃរួម របស់អ្នកនិពន្ធ ៦២រូប មានទាំងរឿងខ្លី និងកំណាព្យ រៀបរៀង និងដឹកនាំដោយ លោក ផេង ពង្សរ៉ាសុី ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*