រន្ធត់ កំប្លែង ប្រទាក់ជ្រៅមុតប្រចាំឆ្នាំ៖ រឿង គម្រោងការសម្ងាត់២០៣៥

កម្រងវណ្ណកម្មប្រលោមលោកឧក្រិដ្ឋកម្មបច្ចេកវិទ្យាដ៏ស្មុគស្មាញ  ឧក្រិដ្ឋកម្មនិងសំណុំក្តីព្រហ្មទណ្ឌ​ដ៏ជក់ចិត្ត​ បានធ្វើឱ្យប្រលោមលោកបែបស៊ើបអង្កេតរបស់ខ្មែរ រឿង គម្រោងការសម្ងាត់២០៣៥ ក្លាយជាទីចង់បាននៃអ្នកអានជិតឆ្ងាយ។

អ្នកនិពន្ធម៉ីសនសុធារី  ដែលប្រ់នាមប៉ាកាសុភាប្រុស​លើរាល់បទនិពន្ធប្រលោមលោកស៊ើបអង្កេត​នឹងធ្វើឱ្យអ្នកអាប៉ាន់ស្មានមិនបាន មុជមិនជ្រៅរហូតដល់ទីបញ្ចប់!

 តើ​​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់សាកល្បងកម្រិតស៊ីជម្រៅនៃការអង្កេត​​រឿង?

​«គម្រោងការសម្ងាត់២០៣៥» ជាប្រលោមលោកឧក្រិដ្ឋកម្មថ្មី ផ្តើមចេញពីបទល្មើសចាក់ស្រេះកើតមានឡើងនៅចំ​កណ្តាលទីក្រុងភ្នំពេញ ។ អ្នកអានមុនៗ បានសន្យាថា នេះជាប្រលោមលោក​ដែលអ្នកស្នេហាអំណាន​គួរតែបាន​អានសម្រាប់យល់ដឹងអំពីល្បិចនៃសំណេរដ៏មាន​ភាពចាក់ស្រេះនិងជ្រៅជ្រះ។

អ្នកគាំទ្របានលើកឡើងអំពីភាពស្រពិចស្រពិល អាថ៌កំបាំង និងភាពងងឹតគ្មានតម្រុយ​។

 នៅក្នុងពិភពលោកថ្មីមួយដែលគ្មានអ្វីអាចធានា​បាន​ជាក់លាក់ អ្នកស៊ើបអង្កេតម្នាក់នៅឈរចន្លោះយុត្តិធម៌ និងគ្រោះមហន្តរាយ។

អាថ៍កំបាំងនៃគម្រោងសម្ងាត់២០៣៥ ត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី ចាត់ទុកថា ជារឿងនិទានមុះមុតដែលបញ្ចូលនូវស្នៀតបញ្ឆោត គ្រោះថ្នាក់ និងសេចក្តីប្រុងប្រយ័ត្នមិនឈ្នះអំពើទ្រុស្ត​។ ទោះយ៉ាងណា  សៀវភៅនេះសំបូរទៅដោយអ្វីគ្រប់យ៉ាងដែលអ្នកអានចូលចិត្តស្វែងរកនៅក្នុងរឿងប្រតីដ្ឋប្រភេទឧក្រិដ្ឋកម្ម សកម្មភាពរហ័ស តួអង្គរឹងមាំ អ្នកលាក់មុខជាឃាតក ដែលបញ្ចេញទម្រង់ធ្វើការ​ស្មុគស្មាញ និងបទពណ៌នា​បត់បែនដែលនឹងធ្វើឱ្យអ្នកអាន​ដកដង្ហើមធំ។

សង្ខេបរឿង៖

គម្រោងការសម្ងាត់កំពូលមួយ ដែលបង្កើតឡើងប្រើឈ្មោះថា ២០៣៥ បានធ្វើឱ្យមាន​កូនស្រីអភិជនជាច្រើនបាត់ខ្លួនបន្តគ្នាត្រឹមគម្លាតជាងម្ភៃម៉ោង។​ ឧត្តមសេនីយ៍ ឌិត​សាម៉ុន​ដែលមានកូនស្រីម្នាក់វ័យដូចគ្នានឹងអ្នកបាត់ខ្លួនមុនៗ បានរកកូនប៉ូលីសសក្តិបួនមកនៅក្បែរនាង​គ្រប់វិនាទី។ ខ្លួនគាត់បានទទួលបន្ទុកបំបែកក្តី២០៣៥នេះ។  ប្រលោមលោកដែលរុញប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏អន្តរកម្មស្មុគស្មាញ បានចោទចេញជាសំណួរថា ហេតុអ្វីឧត្តមសេនីយ៍កំពូលផ្ញើវាសនា​កូនស្រីតែមួយកត់ទៅលើដៃកូនប៉ូលីសគ្មានកេរឈ្មោះម្នាក់?

នៅពេលដែលមន្ត្រីរដ្ឋាភិបាលព្យាយាមរកមធ្យោបាយមកគ្រប់គ្រងលើសំណុំរឿងនេះ អ្នកស៊ើបអង្កេតទាំងឯកជននិងផ្លូវការបានប្រជែងគ្នា ជាមួយកម្រិត​ប្រាក់រង្វាន់មហាសាលដែលគ្រួសារអ្នកបាត់កូនស្រីម្នាក់ៗបានដាក់ចេញឱ្យ។

តម្រុយដ៏គួរឱ្យរំខានជាច្រើន ត្រូវបានអ្នកនិពន្ធម៉ីសនសុធារី បង្ហាញចេញជាការពង្វៀង ខណៈសត្រូវដ៏សំខាន់របស់ច្បាស់នៅសំងំ​លាក់មុខយ៉ាងមានប្រសិទ្ធភាព។

រាល់ជំហានខិតទៅជិតការពិតនាំ មកនូវគ្រោះថ្នាក់កាន់តែច្រើន ដោយបង្ខំឱ្យអ្នកអាន​ត្រូវ​ប្រឈមមុខនឹងបណ្តាញនៃការភូតកុហក និងគំនុំសងសឹក​ដែលលាតសន្ធឹងដល់កម្រិតខ្ពស់បំផុតនៃផ្ទៃរឿង។

ការសម្រេចចិត្តមួយ ដែលអាចមានន័យថា មានជីវិតទៅផ្ទះវិញ​ ឬស្លាប់បានធ្វើឱ្យអ្នកអានចំហរមាត់។

 មិនគួរខកខានអានសៀវភៅនេះឡើយ ។ អាថ៌កំបាំងនៃគម្រោង២០៣៥ បង្កប់មកជាមួយនូវវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសសន្តិសុខ​ដ៏រស់រវើកនាអនាគតកាល ដែលញាំងឱ្យមិត្តអ្នកអានឃើញខ្លួនឯងបានជ្រមុជខ្លួននៅក្នុងសាច់រឿងដ៏មាន​អនុភាព។

 អ្នកនិពន្ធរំលេកដែរថា៖ «ជំពូកនិមួយៗ ខ្ញុំតែងតែដកម្តងបន្តិចៗនូវស្រទាប់អាថ៌កំបាំងមួយជាន់ហើយមួយជាន់ទៀត នាំទៅដល់ការសន្និដ្ឋានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយខុសជានិច្ច!»

បេះដូងនៃអ្នកស៊ើបអង្កេត មិនមែនគ្រាន់តែប្រដេញតាមឧក្រិដ្ឋជនប៉ុណ្ណោះទេ តែគេកំពុងប្រយុទ្ធជាមួយសីលធម៌ ប្រយោជន៍ផ្ទាល់ខ្លួន ភាពភ័យខ្លាច និងសម្ពាធនៃទំនាក់ទំនងស្នេហា ។

ដើម្បីផ្តល់យុត្តិធម៌តើប៉ូលីស​អាចបាត់បង់មនុស្ស​ដែលគេស្រលាញ់ដែរទេ?

ប្រលោមលោក រឿង​ គម្រោងការសម្ងាត់២០៣៥ ថែមមកជាមួយនូវប្រភេទនៃភាគនិទានដ៏អស្ចារ្យដែលនឹងធ្វើឱ្យអ្នកអានស្រេកឃ្លានកាន់តែច្រើនឡើងមិនចង់ឱ្យចប់។

ប្រលោមលោកនេះ មានជិតមួយពាន់ទំព័រ និងបោះពុម្ពជាពីរភាគ ដាក់លក់ តម្លៃសរុប​៧២០០០រ។

ទំនាក់ទំនងជាវ តេឡេក្រាម​ https://t.me/RaksmeyMeth

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*