អាថ៌កំបាំងក្នុងការតាក់តែងរឿងស៊ើបអង្កេតដែលខ្ញុំក៏ជក់ពេលកំពុងសរសេរ

នៅពេលដែលខ្ញុំរៀបចំរចនាប្រលោមលោកស៊ើបអង្កេតថ្មីនេះ ខ្ញុំចង់ឱ្យអ្នកអានមានអារម្មណ៍ថា ពួកគេកំពុងតែមកដោះស្រាយអាថ៌កំបាំងដោយខ្លួនគេ។

រាល់​ការបង្កើតភាព​វិល​វល់ ​ត្រូវ​មាន​ច្រើនជាងភាព​​បន្លាយតំអូញ បានន័យថា កាត់ រហ័ស​ម៉ត់ចត់និងបង្កើតមួយស្រទាប់ពីលើមួយស្រទាប់ជានិច្ច​។

នៅក្នុងសំណុំរឿងក្តីរសើបៗ ពិសេស​បទនិពន្ធទៅអនាគត(រឿង L34 សរសេរសម្រាប់ឆ្នាំ២០៣១ ) ​ត្រូវ​ការ​​បញ្ចូលទិដ្ឋភាពទៅកាន់កែវភ្នែកលើតួអងក្សរ ហើយនឹងបញ្ចូលអារម្មណ៍ទៅដល់​បេះដូង និងរំញោច​គំនិតសង្ស័យតវ៉ា។

ខ្ញុំបានផ្តោតលើការកសាងតួអង្គស្មុគស្មាញ ដែលនឹងប្រកួតប្រជែងគ្នា នាំទៅរកការពិតដែលមិននឹកស្មានដល់។ ដែលលមបាក គឺសាច់រឿងត្រូវតមកពីរឿងចាស់ (រូបខ្មៅស្រអាប់) សរសេរតាំងពីឆ្នាំ២០២១ ខ្ញុំភ្លេចចរិតតួ និងភ្លេចឈ្មោះតួខ្លះ តែខ្ញុំចង់បានពួកគេវិលមកវិញ នេះជាចំណោទដែលខ្ញុំដាក់ភ្នាល់ជាមួយសមត្ថភាពខ្លួនឯង។

ខ្ញុំបានជំរុញអ្នកអានឱ្យជក់ រំភើប​ជាមួយនឹង​តម្រុយដែលត្រូវបានដាំដានយ៉ាងប្រុងប្រយ័ត្ន ពាសពេញដី។

កុំអានអីព្រោះគ្រប់គ្នា​នឹងត្រូវបង្ខំឱ្យជក់!!! 🙂

ប្រលោមលោកនេះមិនគ្រាន់តែនិយាយអំពីវិធីដោះស្រាយឧក្រិដ្ឋកម្មនៃអនាគតកាល​ដ៏ច្នៃប្រឌិតនៃបច្ចេកវិទ្យា​ប៉ុណ្ណោះទេ តែ វានឹងបង្កប់ទៅជាមួយនូវការសាកល្បងលើព្រំដែនអំណត់របស់មនុស្ស ព្រំដែន​នៃ​យុត្តិធម៌ និង​សីលធម៌ ជាមួយនឹងការលាយបញ្ចូលគ្នានៃភាពតានតឹង វិជ្ជាជីវៈនិងបេះដូង។

ខ្ញុំម៉ីសនសុធារី ចង់បង្កើតដំណើរផ្សងព្រេងមួយដែលអ្នកអានមិនអាចបំភ្លេចបាន ទៅកាន់ឆ្នាំ២០៣១ជាមួយគ្នា!

សាកអានប៉ុន្មានឃ្លាខាងក្រោមលេងៗណា៎

មែន!​កំពុង​លុប​អ្វី​គ្រប់​យ៉ាងពីទីនេះ ឱ្យតែទាក់ទងនឹងថ្ងៃដែល​ក្មេងជំទង់បានបាត់ខ្លួន។

«ហ្សឺឌី!»

«ថីហើយ?»គេខ្សឹបសួរបារម្ភព្រោះសំឡេងនាងញ័រ។

«មេខ្ញុំនៅនេះដែរ!  គាត់មកមុនយើង! គាត់កំពុងបំផ្លាញអីមួយក្នុងរ៉ាដា!»

 ធីតារអ៊ូដាក់មីក្រូហ្វូន។

«ឱ ធីតា! កំពុងTrack កំព្យូទ័រគេហ្មែន? ឈប់ភ្លាម!»

មិត្ត​និយាយឃាត់មិនទាន់ចប់ផង សំឡេងរោទ៍បន្លឺឡើងផូង ជាការជូនដំណឹងអាសន្ននៃប្រព័ន្ធសុវត្ថិភាព AI។

ថេប្លេតរបស់ធីតាលេចសញ្ញាភ្លើងក្រហម ដែលបញ្ជាក់ថា នាងត្រូវបានបណ្តាញ​រកឃើញពីការចូលប្រើទិន្នន័យ​អ្នកក្រៅដោយគ្មានការអនុញ្ញាត។

ភ្នែក​របស់​លោក ផន មុត ងើបមុខមកសម្លឹង​មាត់​ទ្វារ។

«ចេញមកភ្លាមធីតា!» ហ្សឺឌីបង្គាប់។

ធីតាដែល​បាន​រមកិលថយមកបាំងនឹងទ្វារ ដកខ្លួន​ក្រោយ​យ៉ាង​លឿន ​ទៅ​ក្នុង​ស្រមោលរាត្រីកាល ដោយ​រំកិល​ខ្លួនផ្តេក​ថយកាត់​តាម​ជួរកម្រាល​ដ៏​រលោង ក្រោមកិច្ច​ការពារផ្តាច់រលកសញ្ញាទាំងអស់ចេញពីTABLET របស់នាង ។

«គេរកទីតាំងនាងមិនឃើញទេ តែត្រូវ​គេចឱ្យបានមុនគេឃើញដានជើងនាងធីតា! ខ្ញុំបង្កើតរលកសញ្ញាក្លែងក្លាយប្តូរគោលដៅពួកគេឱ្យបាន២០វិនាទី! ហើយចេញតាមរលកសញ្ញាលើវ៉ែនតានាង យើងចេញច្រកទី៧!»

​អ្នកកាសែត​ស្រី អាចឮពីក្រោយ​ពាក្យរបស់ហ្សឺឌី នូវសព្ទសំលេងមេកានិចសុវត្ថិភាព ដែលលាន់ប៊ីបៗមកពីឆ្ងាយ។ បានន័យថា សំឡេងនេះកំពុងជួយបំភាន់លោកផន។

សូម្បីតែកំពុងមាន​ពេល​គេចខ្លួនត្រឹម​២០វិនាទីត្រឡប់រកច្រកចេញក្រៅ តែនាង​នៅតែចិញ្ចឹមចិត្ត​វិលមកវិញ គឺមកទីនេះ ដើម្បីចាប់យកភស្តុតាងបញ្ជាក់ថា លោកផនមានជាប់ពាក់ព័ន្ធជាមួយករណីជួយបិទបាំងឧក្រិដ្ឋកម្មនៅ L-34 ។

ប្រលោមលោកស៊ើបអង្កេតថ្មីបំផុត រឿង បន្ទប់ពិសោធន៍L-34 មានតែនៅទីនេះក្នុង ព្រីមៀមក្លឹប។ សូមចូលជាសមាជិកថ្ងៃនេះ ចុចទំនាក់ទំនង

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*