«តម្រា» បានប្រគល់ជូនជាសៀវភៅអាន ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នូវប្រភេទប្រលោមលោកនិងទស្សនៈវិជ្ជាដោយគតិអប់រំ សរុប ៤៥០ក្បាល ។
ពិធីប្រគល់ទទួលសៀវភៅនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងលោកជំទាវជានាយកប្រតិបត្តិ និងសមាជិកាកិត្តិយស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងឱកាសប្រគល់ជូនសៀវភៅនេះ លោក ជីពចិត្ត និង អ្នកនិពន្ធ ម៉ីសន សុធារី សមាជិកតម្រា ចាត់ទុកថានេះ ជាសកម្មភាពរួមចំណែកដ៏មានតម្លៃ សម្រាប់ជាការពង្រឹងអំណានលើស្ត្រីអ្នកជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស៕



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ