«សុំទោសសង្សារ» ជារឿងថ្មីរបស់អ្នកនិពន្ធ មុីសន សុធារី ដែលនឹងតំណាលនៅ MSTStoryNight ដោយសង្កត់ធ្ងន់លើអំណាចនៃចិត្តលះបង់ មនុស្សប្រភេទមិនអាត្មានិយម តំណាងដោយ សុខៈ និង លីន បើទោះបីជាមកពីវណ្ណៈផ្សេងគ្នាក៏ដោយ។
បើតាមអ្នកនិពន្ធ មុីសន សុធារី ប្រលោមលោកនេះ បានព្យាយាមពន្យល់ជូនពីជម្រៅនៃសេចក្តីស្រឡាញ់របស់តួអង្គ តាមរយៈការតស៊ូ សុចរិត លះបង់ ប្រកបដោយភក្តីភាព ដែលគេលែងជឿថាមានលើលោកនេះទៀតហើយ។ ស្នេហាពិត មិនមែនការហួងហែង ចង់បាន ចង់គ្រប់គ្រង រស់នៅជាមួយគ្នានោះទេ ប៉ុន្តែភាពក្លាហានក្នុងការលះបង់ដើម្បីសុខុមាលភាពរបស់ម្នាក់ទៀត។
តាមរយៈរឿងថ្មីចំណងជើង «សុំទោសសង្សារ» តំណាលដោយអ្នកនិពន្ធ មុីសន សុធារី នឹងចេញផ្សាយជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះហើយ ពោលគឺនៅថ្ងៃទី ២៥ ខែវិច្ឆិកា ២០២៤ ខាងមុខនេះ លើ YouTube Channel : អ្នកនិពន្ធ ម៉ីសន សុធារី


«ស្នេហាពិត ជួនកាលមានន័យថា ជាកិច្ចការជ្រើសរើសដ៏លំបាកបំផុត ដើម្បីឱ្យគេបានល្អ បានរស់ប្រសើរឡើង សប្បាយចិត្ត ទោះបីជាមានន័យថា ពួកយើងនឹងបែកគ្នាក៏ដោយ» ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ