«ផ្ទះជួលអ៊ំថន» ទទួលបានកំណត់ត្រាអ្នកចូលទស្សនាច្រើនជាងគេ សម្រាប់ដើមឆ្នាំ២០២៥

ក្រៅពីប្រលោមលោកដែលកំដរអារម្មណ៍មិត្តអ្នកអានច្រើនឆ្នាំមកនេះ អ្នកនិពន្ធ មុីសន សុធារី ក៏បានបើកដំណើរការ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី » ដើម្បីអាចឱ្យអ្នកគាំទ្រទទួលអារម្មណ៍ថ្មីមួយទៀត ពីការតំណាល និងនិទានរឿងជាមួយអ្នកនិពន្ធផ្ទាល់ ខណៈរាល់ការនិទានទាំងនោះ ពុំមានការអាន Script នោះឡើយ។

យ៉ាងណា ក្រោយបើកដំណើរការ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី » ប្រមាណជាជាង ២ខែ សន្ទុះនៃការគាំទ្រ ហាក់កើនឡើងគួរកត់សម្គាល់ ពិសេសសម្រាប់និទានរឿងរន្ធត់ព្រឺព្រួចតែម្តង។ ជាក់ស្តែង «ផ្ទះជួលអ៊ំថន» ទទួលបានការចូលទស្សនាច្រើនជាងគេ ក្នុងចំណោមរឿងដទៃផ្សេងទៀត ដែលតំណាលដោយអ្នកនិពន្ធ មុីសន សុធារី ។

គួរជម្រាបថា «ផ្ទះជួលអ៊ំថន» ជាតំណាលរឿងភ័យរន្ធត់មួយ ដែលបង្កប់នូវអាថ៌កំបាំងនៃមន្តអាគមខ្មៅនៅគេហដ្ឋានរបស់អ្នកមានស្តុកវ័យចំណាស់ម្នាក់ ដែលរៀបការច្រើនលើកច្រើនសារមកហើយ…។ ដូចនេះ បើចង់ជ្រាបច្បាស់ជាមួយនឹងរឿងរ៉ាវនេះ សូមស្តាប់មួយរឿងពេញដោយអ្នកនិពន្ធផ្ទាល់៖

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*