អ្នកនិពន្ធដែលគ្នាយើងចូលចិត្តស្តាប់រឿងនិទានផ្ទាល់ៗ ពេលនេះបានសម្រេចចិត្តចេញផ្សាយស៊េរ៊ីរឿងចិនបុរាណសម័យ ដោយមានបង្កប់នូវចំណេះដឹងវប្បធម៌អាស៊ី ក៏ដូចជាអត្ថន័យអប់រំតាមរបៀបមនោសញ្ចេតនា លាយឡំល្បាយសង្ស័យ និងភ័យខ្លាចសម្រាប់ស្តាប់កម្សាន្តយ៉ាងជក់ចិត្ត។

ក្នុងការចាប់ផ្តើម អ្នកស្រីបាននិទានប្រភេទរឿងគួរឱ្យចង់ដឹងមានចំណងជើងថា «កូនប្រសាស្រីនៃគ្រួសារវ៉ាង» ដែលនាំទស្សនិកជនចូលទៅជ្រៅដល់ក្នុងបេះដូង នូវអាថ៌កំបាំងខ្មៅងងឹតរបស់គ្រួសារចិនបុរាណមួយ។
នេះជារឿងមួយក្នុងចំណោមរឿងនិទានចិន ៨ចំណងជើង ដែលនឹងនិទានចេញពីការតាក់តែងរបស់អ្នកស្រី ម៉ីសន សុធារី ផ្ទាល់ ឱ្យឈ្មោះថា «និទានចិនទាំង៨» ។
រឿងកូនប្រសារស្រីផ្ទះត្រកូលវ៉ាងនេះ នាំមកដំបូងដោយតួអង្គនាង ម៉ី ឡាន នារីវ័យក្មេង ម្នាក់បានចូលផ្សារក្នុងភូមិដ៏អ៊ូអរជាមួយអ្នកបម្រើមិនចេះនិយាយស្តីម្នាក់។
ក្រោពីសំឡេងរបស់អាជីវករស្រែកពពាយនាយ និងក្លិនក្រអូបនៃអាហារតាមដងផ្លូវអណ្តែតលើអាកាសនោះ ម៉ី ឡាន បានជួបនឹងអ្នកសុំទានវ័យចំណាស់ ជិតក្លោងទ្វារ។ សម្លៀកបំពាក់រហែករបស់គាត់ រាងកាយសោះកក្រោះប្រឡាក់ប្រឡូស មុខជ្រីវជ្រួញពោរពេញដោយទុក្ខព្រួយដ៏អាថ៌កំបាំង។ ដោយក្តីមេត្តា ម៉ី ឡាន ផ្តល់ប្រាក់ខ្លះដល់គាត់ ដោយសង្ឃឹមថានឹងសម្រាលទុក្ខលំបាករបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការទទួលយកអំណោយសប្បុរសរបស់នាង អ្នកសុំទានបានលូកចូលទៅក្នុងអាវ ហើយហុចមកឱ្យនាងវិញនូវត្បូងថ្មដែលឆ្លាក់យ៉ាងស្រស់ស្អាតមួយ។
សំឡេងគាត់ធ្វើឱ្យនាងពិភាល់៖ «យកទៅអ្នកស្រីតូច! ការពារខ្លួន! ជីវិតនិង ផ្លូវខាងមុខមិនរលូនទេ!»
ជាមួយការងឿងឆ្ងល់ ម៉ី ឡាន ក៏ទទួលយកជាមួយសមានចិត្តដឹងគុណដោយមិនដឹងខ្លួនថា ជោគវាសនាដ៏អាក្រក់ដែលលាក់បង្កប់នៅក្នុងគ្រួសារវ៉ាងរបស់នាងជាអ្វីទាំងអស់។
នៅពេលនាងត្រលប់មកផ្ទះវិញ ការផ្លាស់ប្តូរដ៏គួរឱ្យភ័យខ្លាចចាប់ផ្តើម ហើយអ្នកស្តាប់នឹងបានស្រាយអាថ៌កំបាំងដែលលាក់ទុកយ៉ាងជិតច្រើនជំនាន់មកហើយក្នុងរបស់គ្រួសារប្តីនាង។
«គេថា អ្នកណាក្តី រៀបការចូលគ្រួសារនេះ តែងតែស្លាប់ បាត់ខ្លួន ឬជំងឺយាយីណាកូន!» សំណោកម្តាយចាស់ពីស្រុកកំណើតនៅតែលាន់រងំមក ទោះនាងយល់ថា ស្វាមីនាងនិងអ្នកផ្ទះមិនកំណាចដូចជាជាក្យចចាមអារាមក្តី។
តស់ មកសាកស្លុងជាមួយភាពប៉ិនប្រសប់ក្នុងការនិទានរឿងផ្ទាល់ៗគ្មានអត្ថបទ របស់អ្នកនិពន្ធ ម៉ី សនសុធារី ដែលចែងចាំងនៅក្នុងការងារចុងក្រោយនេះ បង្កប់គ្រប់ប្រយោគ ពិរោះ លាយឡំអាថ៌កំបាំង ភាពស្រពិចស្រពិល នៃលំនាំសាច់រឿងពិបាកទាយដឹង ក៏ដូចជាមកត្រងត្រាប់យកខ្លឹមសារវប្បធម៌ដ៏ជ្រាលជ្រៅមួយគួរឱ្យចង់ស្វែងយល់ ។
ចូល YouTube @meysansothearyOfficial នឹងទទួលបានបទពិសោធន៍នៃអារម្មណ៍រីករាយជុំគ្រួសារស្តាប់រឿងនិទាន ដោយអ្នកស្រី ម៉ីសន សុធារី ផ្ទាល់ ។
សម្រាប់ការសាកសួរ ព័ត៌មានបន្ថែម សូមទាក់ទង Telegram : https://t.me/mstwriterallseason / t.me/RaksmeyMeth
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ