បើកទំព័រ «MST-កុមារ» តាមរយៈរឿង នាងយក្ខ និទានផ្ទាល់ពីកុមារី នីម៉ូលីកូល ផ្សាយលើឆានែលយូធូប អ្នកនិពន្ធ មុីសន សុធារី

អ្នកនិពន្ធ មុីសន សុធារី បានបន្ថែមនូវរសជាតិថ្មីក្នុងមាតិកានៃប្រព័ន្ធផ្សព្វផ្សាយ meysansothear.com គឺ «MST-កុមារ» ដើម្បីបន្ថែមនូវចំណីអារម្មណ៍ប្លែក និងសម្បូរបែប ក្រៅពីប្រលោមលោកចម្រុះ ភ័យរន្ធត់ អាថ៌កំបាំង ស៉ើបអង្កេត និងមនោសញ្ចេតនាជាដើម។ល។

ក្នុងឱកាសបើក ” រដូវកាលអ្នកនិពន្ធ (The Pen Dynasty) ” ឬ MSTWriter6 ប្រព័ន្ធផ្សព្វផ្សាយរឿងដ៏ធំមួយនេះ ទទួលបានស្នាដៃថ្មីពីអ្នកនិពន្ធ ឆាយ ឆុំ តាមរយៈរឿង «នាងយក្ខ» ដែលបានចេញផ្សាយអត្ថបទរឿងថ្មីៗនេះ។

សាច់រឿងដែលបង្កប់ដោយន័យអប់រំមួយនេះ ក៏ត្រូវបានយកមកផលិតជាវីដេអូ និទានផ្ទាល់ដោយកុមារីវ័យក្មេង នីម៉ូលីកូល ជាមួយសំឡេងស្រួយស្រែស ចេះលើកដាក់សំឡេង និងឃ្លោងឃ្លាបញ្ជូលសំនៀងតាមអារម្មណ៍នៃតួអង្គយ៉ាងបុិនប្រសព្វ ចេញផ្សាយលើ You Tube Channel អ្នកនិពន្ធ មុីសន សុធារី នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះផងដែរ ។

តស់ស្តាប់និទានរឿងដ៏ពិរោះ មួយរឿងចប់៖

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*