« វិញ្ញាណខ្លាខ្មៅ » ជាតំណាលរឿងមួយក្នុងចំណោមរឿងនិទានចិន ៨ចំណងជើង ដែលជាតាក់តែងភ្លាមៗ និងនិទានផ្ទាល់ពី អ្នកនិពន្ធ មុីសន សុធារី ដោយមិនមាន Script ឬការសរសេរព្រៀងទុកនោះឡើយ និងឱ្យឈ្មោះថា «និទានចិនទាំង៨» ចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី ។
« វិញ្ញាណខ្លាខ្មៅ » ជាតំណាលនិទានពីសម័យកាលថាំងបុរាណ នៃអ្នកចម្បាំងម្នាក់ឈ្មោះ Xiao Han ដែលជាអ្នកមានសច្ចៈធម៌ និងបេះដូងជាសេ្នហាជាតិខ្លាំងបំផុត ដែលតែងពុះពារក្នុងចម្បាំងរហូតដណ្តើមភាពសុខសាន្តជូនភូមិស្រុករបស់ខ្លួន។ ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិត វត្តមាននៃអ្នកខ្លាំងវ័យក្មេងម្នាក់ បានធ្វើឱ្យមេទ័ព Xiao Han បានសម្រេចជ្រើសយកគោលដៅជាអ្នកចម្បាំងកំពូលម្នាក់ ដោយទទួលយកដាវមួយដើមបង្កប់ដោយវិញ្ញាណខ្លាកំណាច ពីអាចារ្យចំណាស់ម្នាក់។
ម្ចាស់ដាវបានព្រមានថា អំណាចដាវមានជាប់មកជាមួយបណ្តាសា។ រាល់ពេលដែលដកដាវប្រយុទ្ធ វិញ្ញាណខ្លាកាន់តែកាចសាហាវ ហើយទីបំផុតនឹងចូលកាន់កាប់រាងកាយអ្នកចម្បាំងនោះ នាំឱ្យលុះក្រោមកំហឹង និងការបង្ហូរឈាម។ ទោះដឹងថា ដាវនោះដែលឃុំគ្រងដោយវិញ្ញាណខ្លាកំណាចពិបាកក្នុងការគ្រប់គ្រងក៏ដោយ តែបុរសមេទ័ពរូបនេះជឿជាក់ថា គ្មានជាអ្នកខ្លាំង គ្មានអាវុធអាចមកគ្រប់គ្រងខ្លួនបានឡើយ…។
នៅបញ្ចប់ Xiao Han ជឿថា សារជាតិនៃមនុស្សគឺស្រេកឃ្លានអំណាច។ ហេតុផលដំបូងឡើយនៃចម្បាំង គឺត្រឹមតែការពារខ្លួន បន្ទាប់មកគេនឹងមានហេតុផលដោយគ្រាន់តែសងសឹក ហើយបន្ទាប់មកទៀត គេក៏ហេតុផលធ្វើឱ្យខ្លួនឯងរឹងមាំ ដើម្បីឱ្យអ្នកខ្លួនធ្លាប់ធ្វើបាបបាក់ខ្លោបខ្លាចលែងហ៊ានសងសឹកជាដើម…។
តស់ស្តាប់រឿងពេញ៖
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ