MST-កុមារ ជាមាតិកាថ្មីនៃប្រព័ន្ធផ្សព្វផ្សាយ meysansothear.com ដែលអ្នកនិពន្ធ មុីសន សុធារី បង្កើតឡើង ក្នុងន័យបន្ថែមនូវចំណីអារម្មណ៍ប្លែក និងសម្បូរបែប ក្រៅពីប្រលោមលោកចម្រុះ ភ័យរន្ធត់ អាថ៌កំបាំង ស៉ើបអង្កេត និងមនោសញ្ចេតនាជាដើម។ល។ ហើយចាប់ដំណើរការផ្សាយលើ YouTube Channel កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ជាមួយនឹងនិទានរឿង «នាងយក្ខ» ។
ចំណែកឯ «ប្រាំពីរ» ជានិទានរឿងទី២ ក្នុងចំណោមរឿងសម្រាប់កុមារនៃ MST-កុមារ ស្នាដៃរបស់អ្នកនិពន្ធ ហេង ហុកឆាយ ជាតំណាលរឿងស្តីពី សាមគ្គីភាពរបស់ក្មេង ៧នាក់ ដែលសិក្សានៅអនុវិទ្យាល័យចំណាស់មួយ ដែលគេស្គាល់ថា ជាថ្នាលសិក្សាដ៏ទំនើបមួយក្នុងបរិវេណសំណង់ប្រាង្គបុរាណ ចំកណ្តាលទីប្រជុំជនដ៏សុីវិល័យនៃខេត្តមួយ។
ជាមួយនឹងសាច់រឿងបង្កប់ដោយសារអប់រំមួយនេះ ក៏ត្រូវបានយកមកផលិតជាវីដេអូ និទានផ្ទាល់ដោយកុមារីវ័យក្មេង នីម៉ូលីកូល ដែលចេះនិទានយ៉ាងបុិនប្រសព្វ នឹងបើកបង្ហាញនូវអត្ថន័យនៃសាមគ្គីភាព ក៏ដូចជាភាពឈ្លាសវៃ និងការយល់ឃើញផ្សេងៗគ្នារបស់ក្មេង ៧នាក់ ដែលត្រូវជួបប្រទះនឹងកាលៈទេសៈលំបាកត្រូវដោះស្រាយរួមគ្នាតាមរយៈរឿង «ប្រាំពីរ»។

គួរឱ្យដឹងដែរថា «ប្រាំពីរ» ជាស្នាដៃអ្នកនិពន្ធដែលចូលរួមក្នុងឱកាសបើក ” រដូវកាលអ្នកនិពន្ធ (The Pen Dynasty) ” ឬ MSTWriter6 ជាមួយប្រព័ន្ធផ្សព្វផ្សាយរឿងដ៏ធំមួយនេះ ខណៈកំពុងបន្តទទួលស្នាដៃនៅឡើយ។
តស់ស្តាប់និទានរឿងដ៏ពិរោះ មួយរឿងចប់៖
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ