វណ្ណកម្មអក្សរសិល្ប៍ជាប់ចំណាត់ថ្នាក់លក់ដាច់ «ស្រលាញ់បងជ្រៅជាងសមុទ្រ» បានទាញយកប្រជាប្រិយភាពទ្វេដង ដោយទទួលបានការចុចអានច្រើនបំផុតលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ក្រោយចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី បានប៉ុន្មាន Episode ។

«ស្រលាញ់បងជ្រៅជាងសមុទ្រ» ជាប្រលោមលោកមនោសញ្ចេតនាល្បីថាជក់ចិត្ត ស្នាដៃអ្នកនិពន្ធ មុីសន សុធារី ដែលចេញផ្សាយអំឡុងឆ្នាំ២០២២ និងបោះជាសៀវភៅ មានដល់ទៅ ៣ភាគ ជាសាច់រឿងដែលមានភាពបត់បែនច្រើន ទិដ្ឋភាពពណ៌នាក៏ថ្មីសន្លាង ហើយភាគច្រើនគឺផ្ដោតទៅលើដែននិរតីនៃប្រទេសកម្ពុជា ជាតំបន់ឆ្នេរសមុទ្រ និងដែនកោះ។
បើតាម អ្នកនិពន្ធ ម៉ីសន សុធារី ធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងថា ប្រលោមលោកមនោសញ្ចេតនាមួយនេះជួបការលំបាកគួរសមក្នុងការបង្កើតចរិតលក្ខណៈតួអង្គ ពិសេសឱ្យមានលក្ខណៈខុសពីតួអង្គក្នុងរឿងមុនៗ ។
នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ អ្នកនិពន្ធសង្ឃឹមថានឹងចូលរួមផ្តល់បាននូវពុទ្ធិថ្មី ការសិក្សាអំពីជំនាញទន់ មធ្យោបាយនៅក្នុងការដោះស្រាយបញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិតខុសៗគ្នា ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែលប្រព្រឹត្ដឆ្លើយតបគ្នា បង្កើតបានទៅជាបទពិសោធសំខាន់នៅក្នុងដំណោះស្រាយជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។
បច្ចុប្បន្ន «ស្រលាញ់បងជ្រៅជាងសមុទ្រ» មានផ្សាយទាំងលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី និងមានសម្រាប់អានលើវេបសាយ meysansotheary.com ។
សម្រាប់អ្នកចុះអានលើវេបសាយ៖

សម្រាប់អ្នកចង់ស្តាប់លើ YouTube

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ