ដំណឹងល្អគឺ Emotional Intelligence ឬហៅ emotional quotient -EQ អាចបង្វឹកបាន ដោយសារមិនមែនជាសក្តានុពលពីធម្មជាតិ តែជាសិល្បៈនិង ការបង្វឹកឱ្យថ្នឹក។
យើងទទួលស្គាល់ថា សក្ដានុពលភាពជាអ្នកដឹកនាំមានទំនោរទៅពឹងលើភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ ដែលជាគុណភាពដ៏ចាំបាច់លើគ្រប់កម្រិតនៃការងារ ដឹកនាំអាជីវកម្ម និងអ្នកគ្រប់គ្រង។
មនុស្សយើងទទួលអារម្មណ៍ខុសគ្នាលើព្រឹតិ្តការណ៍និមួយៗ ជាអាថ៌ ខឹង រន្ធត់ រំភើប ភ្ញាក់ផ្អើល អន់ចិត្ត តូចចិត្ត។ល។អ្នកខ្លះដឹងថា នោះជាអារម្មណ៍ដែលត្រូវរំងាប់ តែខ្លះប្រើវាទៅជាហេតុផល។
សួរថា “តើមានអ្វីកើតឡើង នៅពេលមេដឹកនាំម្នាក់យកអារម្មណ៍មកធ្វើជាហេតុផលទុកកែការណ៍ផ្សេងៗ?”
ចម្លើយ ៖ ដោយសារប្រតិកម្មអារម្មណ៍ត្រូវបាន អ្នកវិទ្យាសាស្ត្ររកឃើញថា ជាអំឡុងពេលដែលមនុស្សយើងវាយតម្លៃខុស ដោយប្រមូលមកចងចាំតែរឿងដ៏សោកសៅ ឬដ៏សប្បាយខុសពីការពិតពេក ការធ្វើអាកប្បកិរិយាក្នុងពេលនោះ រមែងខុសពីអកប្បកិរិយាធម្មតាដែលមានការថ្លឹងថ្លែងត្រឹមត្រូវ។
ឧទាហរណ៍ ពេលខឹង យើងចង់ស្រែក ឬឈ្លោះ ឬនិយាយឱ្យឈ្នះសិនប្រសិនអារម្មណ៍ភ័យខ្លាចក៏ ចង់រត់ចេញ ប្រសិនបើក្រៀមក្រំ ចង់ទម្លាក់ការងារចោល នៅផ្ទះឬនៅតែម្នាក់ឯងនៅក្នុងបន្ទប់មិនចង់និយាយស្តី។
ជាធម្មតាប្រតិកម្មអារម្មណ៍មិនយកជាការឬយកជាហេតុផលសម្រេចចិត្តបានដោយសារវារមែងកើតឡើងដោយស្វ័យប្រវត្តិក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ ទាំងខាងរាងកាយ គំនិតឬ ការផ្លាស់ប្តូរ របៀបដែលយើងចង់ធ្វើសកម្មភាព ឧទាហរណ៍ចង់ទៅមើលកុន ស្រាប់តែលែងចង់វិញ ។
ផ្នែកមួយនៃប្រតិកម្មអារម្មណ៍គឺថាខួរក្បាលផ្លាស់ប្តូរអ្វីដែលកំពុងកើតឡើង ឧទាហរណ៍មួយទៀត នៅពេលភ័យខ្លាច ឬខឹង យើងអាចនឹងមានអារម្មណ៍ថាបេះដូងលោតលើសសង្វាក់ធម្មតា សួតដកដោយបង្ខំជាងមុនជាហេតុឱ្យដង្ហើមដំណើរការលឿន។
មួយទៀតនៅពេលដែលមនុស្សយើងរងសោកសៅ ក៏នឹងស្វ័យប្រវត្តិអាចស្រក់ទឹកភ្នែក សាច់ដុំមួយចំនួននៅក្នុងខ្លួន កែចលនាដោយស្វ័យប្រវត្តិទៅជាអស់កម្លាំង ល្វើយ ទក្នុងអំឡុងពេលរំភើប សំឡេង ស្តាប់ទៅប្តូរ មានកម្លាំង រហ័ស ទាំងដែលខ្លួនយើងមិនសូវកត់សំគាល់បាន។
មនុស្សដែលកំណត់ចង់បង្វឹក Emotional Intelligence ឬហៅថា សមត្ថភាពប្រើអារម្មណ៍ដោយវៃឆ្លាត ជាធម្មតាត្រូវចាប់ផ្តើមពីការយល់អារម្មណ៍ខ្លួនឯង។
ពេលខ្លះអារម្មណ៍របស់មនុស្សយើង អាចច្របូកច្របល់ ក្នុងប្រភេទដូចគ្នា ស្រដៀងគ្នា តែក៏អាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។ ដូច្នេះ ការបង្វឹកខ្លួនឯង គឺនៅពេលដែលសម្គាល់ឃើញថាខ្លួនឯងមានអារម្មណ៍បែបណា?
ពេលកំពុងមានប្រតិកម្មផ្លូវចិត្ត ត្រូវស្វែងយល់ថា ដើម្បីជំនៈពេលវេលានេះក្នុងលើកក្រោយៗ ជួយខ្លួនឯងឱ្យមានអារម្មណ៍ស្ងប់ ប្រសើរជាងមុនបានទេ? ធ្វើដូចម្តេច? គេចចេញពីគេឯងសិន ឬប្រឈម?
ជំនាញនេះ ជាមូលដ្ឋានគ្រឹះដំបូងបំផុតនៃជំនាញ EQ ។
ពេលខ្លះគ្រាន់តែដាក់ឈ្មោះអារម្មណ៍ដែលយើងមាន អារម្មណ៍អាចជួយយើងឱ្យមានអារម្មណ៍ថា សមត្ថភាពកំណត់អារម្មណ៍ខ្លួនឯង។ មិនយូរមិនឆាប់ទេ យើងអាចបញ្ជាវាបាន។
បន្ទាប់មក ដោះស្រាយជាមួយវា។ ឧទាហរណ៍ យើងអាចនិយាយមក ខ្លួនយើងថា «ពេលខ្ញុំមានអារម្មណ៍ថាត្រូវគេផាត់ចោល ហើយមិនមានសុវត្ថិភាព ដោយសារខ្ញុំអត់ត្រូវបានអនុញ្ញាត្តិឱ្យចូលប្រជុំ តែManagerផ្សេងបានចូល ខ្ញុំបិទភ្នែកហើយគិតថា មិនយូរទេខ្ញុំនឹងរកឃើញហេតុផលសមរម្យដែលមេដឹកនាំខ្ញុំមិនហៅខ្ញុំ ឧទាហរណ៍ ឃើញខ្ញុំរវល់ ខ្ញុំមិនពាក់ព័ន្ធ។ល។»
ឈប់ផ្តល់អាហារអវិជ្ជមានដល់ខ្លួនយើង។
កុំវាយស្មាន កុំបំភ័យខ្លួនឯង ហើយអនុវត្តការដកដង្ហើមវែងៗ ចេញទឹក ឬភេសជ្ជៈត្រជាក់ៗ ផ្អែម បន្ថែមអារម្មណ៍ល្អ។
នេះជាជំហ៊ានមានប្រសិទ្ធិភាពសម្រាប់ការគ្រប់គ្រងអារម្មណ៍អាក្រក់របស់ខ្លួនឯង និងកាត់បន្ថយភាពតានតឹងឈានទៅឈប់ទាំងស្រុងនូវការបង្កបញ្ហាច្រើនដូចមុនឱ្យអ្នកដទៃចាប់ថ្នាក់បាន។
ជារឿយៗ ខ្ញុំស្វែងរកវិធីសាស្ត្របង្វឹកEQ ឱ្យខ្ពស់តាមអ៊ីនធើណេត ឬស្តាប់តាមអ្នកជំនាញ។ ការនេះជាសកម្មភាពបង្វឹក ឬហៅថាសិក្សាពេញមួយជីវិត។
វាមិនពាក់ព័ន្ធវ័យ តែមនុស្សខ្លះថា ឃើញយើងមានការគ្រប់គ្រងអារម្មណ៍បានល្អ ខ្មែរយើងហៅ លក្ខណៈនេះថា ចិត្តគំនិតចាស់ទុំ ។
តាមពិតប្រសិនបើប្អូនៗ អាចបង្វឹកពីពេលនេះទៅ មិនត្រឹមតែធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមអាចឱ្យអ្នកជួយអ្នកដទៃសម្លឹងឃើញគម្រូ និងធ្វើតាម។
អ្នកដែលមានភាពជាគម្រូ គឺជាអ្នកដឹកនាំ!
ម៉ីសន សុធារី
អត្ថបទប្រហាក់ប្រហែល
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ