កាលពីខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ MST Writer រដូវកាលទីមួយបានចាប់ផ្ដើមអំពាវនាវឲ្យយុវវ័យដែលមានបំណងចង់ចេញផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ អាចដាក់ពាក្យចូលរួមជាមួយគម្រោងថ្មីក្រោមប្រធានបទ «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក។
ជាមួយគ្នានេះដែរ លក្ខខណ្ឌនៃការចូលរួមត្រូវតម្រូវឲ្យមានយ៉ាងហោចណាស់ ប្រលោមលោកមួយមកសុំចុះឈ្មោះ មិនកំណត់ចំនួនទំព័រ និងសរសេរដោយសេរី។ ដោយកាលណោះរដូវកាលទីមួយក្នុងកម្មវិធី MST Writer ទទួលបានជោគជ័យយ៉ាងច្រើនកុះករ ពីសំណាក់អ្នកនិពន្ធវ័យក្មេងជាច្រើនរូប។
យ៉ាងណាមិញ រ៉ាហ្ស៊ី មិនខុសពីអ្នកនិពន្ធវ័យក្មេងដទៃ ខណៈរូបគេបានប្រកួតប្រជែងស្នាដៃជាមួយអ្នកផ្សេងទៀត រហូតទទួលបានការពេញចិត្តពិនិត្យពិច័យ និងសម្រួលពីរៀមច្បង ទើបរូបគេឈានដល់ទៅ ៥ រឿងតែម្នាក់ឯងក្នុងរដូវកាលទីមួយឯណោះ។
ខាងក្រោមនេះសុទ្ធសឹងតែជាស្នាដៃរបស់ រ៉ាហ្ស៊ី ៥ ចំណងជើងដែលលោកអ្នកគួរអាន ដើម្បីចង់ដឹងថាតើអ្នកនិពន្ធស្រករក្រោយរូបនេះមានទឹកដៃល្អយ៉ាងណាខ្លះ ទើបអាចសរសេរ ៥ ចំណងជើងបានយ៉ាងរហ័ស ក្នុងកម្មវិធី MST រដូវកាលទីមួយ។


៣ សន្យា ១០០ ឆ្នាំ



កញ្ញា គ្រាប់ជី
ចុចអាន៖ប្រលោមលោកមនោសញ្ចេតនាទាំង ៦ របស់អ្នកនិពន្ធ ម៉ីសន សុធារី ធ្លាប់ធ្វើឲ្យអ្នកអានកក់ក្ដៅបេះដូង
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ