ហង្សៈជាក្រុមអ្នកនិពន្ធវ័យក្មេងដែលម្រមូលផ្ដុំទៅដោយយុវជន- យុវនារី បញ្ចេញស្នាដៃរួមគ្នាលើវេបសាយឌីជីថលmeysansotheary.com ហើយមកទល់ពេលនេះមានសមាជិក ១០ រូប។
ក្រុមហង្សៈបានបង្កើតឡើងនៅថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ ២០២១ ក្រោមការបង្ហាត់បង្រៀនដោយអ្នកនិពន្ធម៉ីសន សុធារី ក្នុងរដូវកាលទី១ ក្រោមប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ព្រមទាំងបញ្ចេញបាននូវស្នាដៃរៀងៗខ្លួនក្រោយបញ្ចប់ការសិក្សា។
១ ជី សុធារី នាមប៉ាកកា ស្លឹកឈើជ្រុះ
រឿង “ស្នេហ៍មិត្ត” ជាស្នាដៃលើកដំបូងរបស់នាងដែលបានចូលសាកល្បងក្នុងការនិពន្ធ។ នាងក៏សង្ឃឹមថារឿងមួយនេះជាកម្លាំងចិត្តដែលអាចធ្វើឲ្យកវីស្រីបន្តដើរទៅមុខបានលើវិស្ស័យមួយនេះបានផងដែរ។
២ ម៉ក់ ខេមរិន្រ្ទ នាមប៉ាកកា ជលធី
ស្នាដៃទីមួយរឿង “នរណាកំណត់?” ជាប្រភេទរឿងអប់រំជីវិតដែលកវីម៉ក់ ខេមរិន្រ្ទ បញ្ចេញសា្នដៃក្នុងកម្មវិធី MST រដូវកាលទីមួយ។
៣ រ៉េត សុភ័ក្រ
ម្ចាស់ស្នាដៃ “និទ្ទេសមិនល្អ” ដោយសារតែការចូលចិត្តអានសៀវភៅតាំងពីតូចមក វាបានជំរុញឲ្យរូបគេក្លាយជាមនុស្សម្នាក់ចូលចិត្តសរសេរហើយចង់កែប្រែខ្លួនឯងពីអ្នកអានទៅជាអ្នកសរសេរ។ កន្លងសុភ័ក្រធ្លាប់សរសេរជាអត្ថបទបែបលើកទឹកចិត្ត រឿងនិទានកុមារ ប្រលោមលោក និងអត្ថបទខ្លីៗបែបអប់រំជាច្រើនទៀត។
៤ គុង ឈឹងគិន នាមប៉ាកកាក វីជើងព្រៃ
គុង ឈឹងគិន ជាមិនត្រឹមជាម្ចាស់ស្នាដៃប្រលោមលោក “ទាហានស្រី” នោះទេ តែរូបគេក៏ជាកវីស្មូតកំណាព្យយ៉ាងពីរោះរណ្ដំម្នាក់ផងដែរ។
៥ កូយ សុខគង់ នាមប៉ាកកា សីទន្ត
អ្នកនិពន្ធរូបនេះចូលចិត្តសរសេរតាំងពីចប់ថ្នាក់ទី១២ម្ល៉េះ ស្នាដៃធ្លាប់សរសេរពីមុនមាន ទ្រនំសុភមង្គល, ស្នាដៃដែលចេញផ្សាយលើកដំបូងគឺ “រឿងម្លិះ៧ទង” លើវេបសាយឌីជីថល ម៉ីសន សុធារី ។ ប្រលោមលោកខ្នាតខ្លី រឿងម្លិះ៧ទង ចង់បង្ហាញស្នាដៃក្នុងនាមជាកូនខ្មែរម្នាក់ដែលមានបំណងចង់លើកស្ទួយវិស័យអក្សរសិល្ប៍ជាតិឲ្យបានខ្ពង់ខ្ពស់ឡើង ឯសាច់រឿងនេះទៀតសោតនិយាយពី ការតស៊ូរវាងសភាវៈអាក្រក់ហើយនិងសភាវៈល្អ កត្តញ្ញូជាឫសគល់នៃកុសលធម៌ ។
៦ ហោ សុជាតា នាមប៉ាកកា ចាស្មីន
នាងចូលចិត្តសរសេររឿងតាំងពីនៅរៀននៅអនុវិទ្យាល័យ ពេលនោះសរសេររឿងកំប្លែងខ្លីៗប៉ុណ្ណោះ។ ក្រោយមកទើបរូបគេមានឱកាសបញ្ចេញស្នាដៃកម្មវិធី MST Writer ទី ១ ក្រោមចំណងជើងថា “កញ្ចាក់ខ្មោច”។
៧ អុឹង ឆាយលី នាមប៉ាកកា អ្នកនិពន្ធ គំនិតខ្ចី
ប្រលោមលោក ក្បាលគីបជាសា្នដៃទី៤ របស់កវីក្មេងខ្ចីអុឹង ឆាយលី ក្នុងកម្មវិធី MST writer រដូវកាលទី១ ។
៨ រត្ន ឆារ៉ានន់ នាមប៉ាកកា សុបិន
មិនត្រឹមជាម្ចាស់ស្នាដៃរឿង “វិប្បដិសារី” នោះទេតែ រត្ន័ ឆារ៉ានន់ ដែលទទួលបានជោគជ័យចូលក្នុងកម្រិតប្រលោមលោក Premium ដំបូងគេសម្រាប់អ្នកអាននៅ meysansotheary.com ក្រោមចំណងជើងថា «ភូមិគ្រឹះដែលខ្ញុំធ្វើការ»។
៩ វិញ ស៊ីណាត
វិញ ស៊ីណាត ជាកវីស្រករក្រោយនៃម្ចាស់ស្នាដៃរឿង “ស្នេហ៍ដំបូង”។
១០ ឡាត ឡង់ឌីនាម ប៉ាកកា ឡាត ឡង់ឌី
ម្ចាស់រឿង “បេះដូងកាមេរ៉ា” បញ្ចាក់យ៉ាងដូច្នោះថា នេះគឺស្នាដៃដំបូងបង្អស់របស់នាង ដែលចាត់ទុកជាការសាកល្បងសមត្ថភាពរបស់ខ្លួនឯងលើការតែងនិពន្ធ៕
កញ្ញា គ្រាប់ជី
ចុចអាន៖អ្នកនិពន្ធវ័យក្មេង ១០ រូប ប្រមូលផ្ដុំគ្នាបញ្ចេញស្នាដៃក្នុងក្រុម “ឥន្ទ្រីយ៍”
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ