កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន

ភាគនិនានស្នេហារវាងកូនម្ចាស់កោះ H និងកូនពៅ​ប៉ូលិស​ត្រៀមចេញផ្សាយជាសៀវភៅនាពេលខាងមុខ​ហើយ បន្ទាប់ពី​ការរំអុក​ពី​បណ្ដា​អ្នកគាំទ្រជា​ច្រើន​ ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ប្រលោមលោក​មនោសញ្ចេតនា។

យ៉ាងណាមិញ​ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” កាលពីភាគ១ធ្លាប់​អង្រួនបេះដូង​អ្នកអានឲ្យកាន់​តែចង់ដឹងពីមួយវគ្គទៅមួយវគ្គ បន្ទាប់ពីអ្នកនិពន្ធ​បានបង្ហាញ​តួអង្គប្រុស​ឥន្រ្តាជា​មនុស្ស​ត្រជាក់ ស្ងប់ស្ងាត់ តែមើលទៅគ្រោះថ្នាក់។ គេ​ត្របុតត្របុយ និងមាន​ការគិតដ៏ឃោរឃៅ ដាច់ខាត។ មើលប៉ុន្មានភាគដំបូងទៅដូចជា សត្វ​សាហាវ ខ្លាឬក៏ចចកដែរ គេសប្បាយរីករាយនៅ​ពេលចាប់បានសត្រូវ ប៉ុន្តែរឿងដែលយើងអាចធ្វើឲ្យអ្នកអាន​ភ្ញាក់ផ្អើល​មិននឹកស្មានដល់ គឺសន្សឹមៗ​ពីមួយភាគទៅមួយភាគ បានរកឃើញ​អ្វីៗផ្សេងៗបន្ថែមនៅក្នុងជម្រៅចិត្ត​ដ៏​អាថ៌កំបាំង បេះដូងរបស់​គេ ។ គេ​ជា​មនុស្ស​​ពិតប្រាកដ មិនមែន​ជាសត្វ​ហើយគេមាន​បេះដូងឯកោមួយ។ គេ​តែង​ដើរ​តួនាទីជាកូនច្បង​ដែលការពារ​និង​កតញ្ញូ ប៉ុន្តែ​គេមិនដែលមាន​អារម្មណ៍​ស្រលាញ់និង​លះបង់​ចំពោះសភាវទន់ភ្លន់នៃបេះដូងមនុស្ស​ស្រីទេ។

ទោះ​យ៉ាងណាក៏ដោយ​ កាលពីភាគមួយអ្នកអានភាគច្រើនគិតថានីយ៉ា​នឹង​អាចលង់​ស្រលាញ់​ឥន្រ្តា។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​ នាង​មាន​ស្នេហា​ជ្រាលជ្រៅ​ចំពោះ​តែ​យូស៊ូ​ នាង​សុខចិត្ត​លះបង់​ជីវិត​ដើម្បី​តែ​កូនពៅ​ម្ចាស់​កោះHវិញ។ ដែលនេះបានធ្វើឲ្យអ្នកអានគ្រប់ៗគ្នាហាក់មានចំងល់​រវាងប្អូនប្រុសនិងបងប្រុស តើនីយ៉ានឹងទទួកយកអ្នកណាមកថែរបេះដូងតូចតន់។

ត្បិតថានីយ៉ាមានស្នេហាលើសលប់​ឥតគណនាចំពោះយូស៊ូក៏ពិតមែន ប៉ុន្តែស្នេហានេះគ្រាន់តែជា​ក្ដី​ស្រលាញ់​រវាង​គ្នា​មិនមែន​ស្និត​កាយ​ដូច​ឥន្រ្តា​ឡើយ។ ដូច្នោះ​ត្រង់​ឈុត​នេះ​ពិបាក​ឲ្យ​អ្នក​អាន​បែងចែក​ណាស់ ​រវាងបងប្អូនពីរនាក់នេះ។ ជា​ពិសេស​តើ​ស្នេហា​របស់​យូស៊ូ​និង​នីយ៉ា​ទៅ​មុខ​របៀបណា​ បើ​សិន​ការពិតត្រូវ​បង្ហាញ​ថា​យូស៊ូជាកូនប្រុសបង្កើតរបស់លោក​ម៉ឺនយូ​ ដែលជា​មុខ​សញ្ញាធំ​របស់​ប៉ូលិស។

លើសពីនេះទៀត ​​រវាង​ឥន្ទ្រា​-យូស៊ូ ​ម្នាក់​ណា​ជា​ម្ចាស់​បេះដូង​ពិត​ប្រាកដ ខណៈនាងពីចំណាប់ខ្មាំងមកជាកូនអុកនយោបាយរវាងឪពុករបស់គេនិងបងប្រុសរបស់នាងដែលជាមេប៉ូលិសជេន។ អ្នកអានមានតែរង់ចាំតាមដានភាគទី២ ដែលនឹងត្រូវបោះពុម្ភជាសៀវភៅឆាប់ៗនេះ និងមានចេញផ្សាយលើវេបសាយ meysansotheary.com ផងដែរ។

គួរ​រំឭក​ផង​ដែរ​ថា ប្រលោម​លោក​ថ្មីរឿង ស្រឡាញ់បងជ្រៅជាងសមុទ្រនេះ គឺជាសាច់រឿងដែល​និពន្ធផ្ទាល់​ដោយ​អ្នកនិពន្ធឡើង ដោយ អ្នកស្រី ម៉ីសន សុធារី ហើយហ្វេនក្លឹបសង្ឃឹមថា រឿងនេះនឹងនាំ​មក​នូវកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែមលើសពីរឿងមុនៗ ដែលបានត្រូវបានគេ​ចាត់ទុកថាជា​ប្រលោមលោក​មាន​អ្នក​អាន​ច្រើន​ដង ស្រទន់មន្តស្នេហ៍ និងរឿង ថ្ងៃមុនស្អប់ថ្ងៃនេះ​ស្រលាញ់។

ចំពោះមិត្តអ្នកអាន បើសិនអ្នកជានីយ៉ា​ តើនឹងត្រូវធ្វើយ៉ាងណាបើដឹងការពិតថាមនុស្សដែលយើងបានលះបង់ជីវិតជូនគេ គឺជាកូនប្រុសបង្កើតរបស់សត្រូវបងប្រុសខ្លួន?​​ តើប៉ូលិសជេន នឹងរកឃើញការពិតអ្វីខ្លះរវាងពិសិទ្ធដែលបាត់ខ្លួននិងឥន្រ្តាទាជាកូនច្បងកោះ H ។ តោះ កុំគិតយូរ កក់លឿនៗមិត្តអ្នកអាន សៀវភៅជិតចេញហើយ!

កញ្ញា ​គ្រាប់ជី

ចុចអាន៖រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី១

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*