ហ៊ុយ សារ៉ាត់ ម្ចាស់ស្នាដៃប្រលោមលោក “ព្រហ្មចារី” ដែលមានអ្នកអានច្រើនបំផុតមិនធ្លាប់មានបានប្រាប់ពីផលវិបាកខ្លាំងក្នុងការសរសេររឿងមួយនេះ ទម្រាំបញ្ចប់ជោគជ័យមានគេស្គាល់។
អ្នកនិពន្ធវ័យក្មេងរូបនេះបានប្រាប់ឱ្យដឹងថា ការសរសេរប្រលោមលោក តែងមានផលវិបាក។ ជាពិសេសរឿង “ព្រហ្មចារី” នេះតែម្ដង ដោយសាររូបគេគឺជាមនុស្សប្រុស ដូច្នេះរឿងបញ្ហារបស់ស្ត្រីលោកមិនអាចដឹងគ្រប់ជ្រុងជ្រោយនោះទេ។
យ៉ាងណាមិញ ហ៊ុយ សារ៉ាត់ បាននិយាយបន្ថែមទៀតដោយសង្កត់ធ្ងន់ថា “ខ្ញុំបានសួរបងស្រីរបស់ខ្ញុំខ្លះៗ ព្រមទាំងស្រាវជ្រាវពីឯកសារភាពពេញវ័យនៃក្មេងស្រី ទើបអាចសរសេររឿងនេះចេញមកបាន។ ម្យ៉ាងទៀត ពេលវេលាសម្រាប់ខ្ញុំគឺសំខាន់ តែខ្ញុំមានបញ្ហាសុខភាព ទើបសរសរររាងពិបាក។
ក្នុងនោះដែរសារ៉ាត់បានប្រាប់ពីមូលហេតុដែលសម្រេចចិត្តយកប្រលោមលោកមួយនេះផ្សាយលើវេបសាយឌីជីថល meysansotheary.com ដោយសារតែរូបលោកយល់ឃើញពីតថភាពសង្គមដែលបង្ហាញឡើងឱ្យឃើញនៅជ្រុងមួយនៃសង្គម ហើយវាជាសាច់រឿងពិតប្រហែល ៧០ ភាគរយ។ ជាពិសេសចង់បង្ហាញពីយេនឌ័រ ឬក៏ភាពស្មើគ្នារវាងស្ត្រីនិងបុរសក្នុងសង្គម ដែលពេលខ្លះមានត្រឹមញត្តិ តែការប្រព្រឹត្តខុសឆ្គងនៅតែមាន។
លើសពីនេះទៀត ព្រហ្មចារីរបស់មនុស្សស្រីអាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុរសមួយចំនួន។ ដូច្នេះ សារ៉ាត់សរសេររឿងនេះចង់បង្ហាញពីផ្នត់គំនិតដ៏អាត្មានិយមមួយនេះជាពិសេស ប្រលោមលោករសជាតិបែបនេះជាអ្វីដែលលោកចូលចិត្តសរសេរ ដែលត្រូវនឹងស្ទាយរបស់លោកផងដែរ។
ដ្បិតថាជាប្រលោមលោកពិបាក ដោយសារតែជាមនុស្សប្រុស ទោះយ៉ាងណារូបលោកនៅតែអាចបញ្ចប់បានដោយជោគជ័យនិងមិននឹកស្មានថា ប្រលោមលោកនិយាយពីមនុស្សស្រីមានអ្នកចូលអានច្រើនបំផុតមិនធ្លាប់មានលើវេបសាយរបស់អ្នកស្រី ម៉ីសន សុធារី នោះទេ។
ជាចុងក្រោយអ្នកនិពន្ធឆ្នើមរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង។ វាមិនមែនត្រឹមតែជោគជ័យដែលមានអ្នកចូលអានច្រើននោះទេ តែវាជាក្តីសង្ឃឹមមួយចំពោះវិស័យមួយនេះ។ អ្វីដែលរំភើបបំផុតគឺ មានអ្នកស្គាល់ហើយចង់ដឹងពីរូបលោកកាន់តែច្រើន រហូតឈានដល់បំពេញតាមសំណូមពរអ្នកអានចេញរឿងនេះវគ្គ២ថែមទៀត៕
កញ្ញា គ្រាប់ជី
ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤
ចុចអាន៖ធ្លាប់អានស្នាដៃស្ដេចបៃតង ដឹងថាជានរណា?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ