បីចំណងជើង ទាំង៣រដូវកាលរបស់អ្នកនិពន្ធ គន្ធានីកា សុទ្ធតែជាប្រលោមលោកបង្ហាញពីភាពតស៊ូក្នុងជីវិត

អ្នកនិពន្ធក្មេងខ្ចី គន្ធានីកា ធ្លាប់សាងស្នាដៃបីចំណងជើង ទាំង៣រដូវកាលក្នុងកម្មវិធី MST Writer នៅ លើវេបសាយឌីជីថល Meysansotheary.com កាលកន្លងមក ខណៈដែលប្រលោមលោករបស់រូបនាង សុទ្ធតែបង្កប់​អត្ថន័យ​អប់រំ​ និងការ​ពុះពារ​តស៊ូ​ក្នុង​ជិវិត។

លើសពីនេះទៀតដែរ រាល់សាច់រឿងរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ តែងតែទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ពីសំណាក់អ្នកអានជាពិសេសលើក្រុមយុវវ័យ។

ខាងក្រោមនេះគឺជាប្រលោមលោក៣ចំណងជើង រៀបរាប់ពីឆាកកំសត់របស់សាច់រឿងនីមួយៗ ដែលអ្នកគួរអានទាំងអស់គ្នា។

១. ប៉ា២ម៉ាក់២

រៀបរាប់ពីខ្សែជីវិតក្មេងស្រីវ័យ១៣ឆ្នាំដែលម្តាយឪពុកសម្រេចលែងលះគ្នា ព្រោះការក្បត់និងអំពើហឹង្សាក្នុងគ្រួសារ។ ចុងក្រោយក្មេង​ស្រីកម្សត់មិនដឹង​ថាតើគួរជ្រើសនៅជាមួយអ្នកណា?

លីងរឿងពេញ https://www.meysansotheary.com/archives/1825

២. ដួងខែកម្សត់

ជីវិតនី ជាក្មេងស្រីម្នាក់រសាត់អណ្តែតតាមភូមិនេសាទ ត្រូវបានគ្រួសារចូនាថ យកទៅចិញ្ចឹម។ ភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរលើសពីបងប្អូន មិត្តភក្តិ តែជាស្នេហា។ នីហ៊ានលះបង់គ្រប់យ៉ាងដើម្បីនាថ ជាមនុស្សស្រីដែលនាងស្រលាញ់បំផុតក្នុងជីវិត តែនាថប្រែចិត្តចង់រៀបការសាងគ្រួសារជាមួយប្រុសដទៃ។

លីងរឿងពេញ https://www.meysansotheary.com/archives/3833

៣. កម្មការិនី

ពីក្មេងស្រីម្នាក់ដែលតស៊ូចាកចេញពីស្រុកកំណើត បោះបង់ចោលការសិក្សា ចេញ​រកប្រាក់ធ្វើជាកម្មកររោងចក្រ​ដើម្បី​ស្រោចស្រង់​ជីវភាព ព្រោះតែកំព្រាម្តាយ និង​អតីតកាល​មាន​ឪពុក​ជាមនុស្សមិនទទួលខុសត្រូវ នាង​ស៊ូលះបង់​ដើម្បីការសិក្សារបស់ប្អូនៗ។

លីងរឿងពេញ https://www.meysansotheary.com/archives/6238

ក្នុងចំណោមសាច់រឿងទាំងបីរបស់អ្នកនិពន្ធ គន្ធានីកា តើអ្នកបានអានមួយណាហើយឬនៅ? ប្រសិនបើមិនទាន់ចូលអាន សូមចុចលីញអានហ្រ្វីខាងលើ៕

ចុចអាន៖អ្នកនិពន្ធសារភាពថា មានភាពលំបាកក្នុងការបញ្ចប់រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ខណៈហ្វេនរងចាំយ៉ាងអន្ទះសា

កញ្ញា គ្រាប់ជី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*