ម្ចាស់ស្នាដៃបែបស៊ើបអង្កេតរឿង «អាថ៌កំបាំងក្លិនផ្កាឡាវេនដឺ» ដែលមាននាមប៉ាកកា អាកាស្យា បានប្រាប់មូលហេតុសម្រេចចិត្តដាក់ប្រលោមលោកដំបូងរបស់ខ្លួន មកកាន់វេបសាយវេបសាយឌីជីថល meysansotheary.com ។
តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ meysansotheary.com អ្នកនិពន្ធអាកាស្យា បានលើកហេតុផលមួយដែលខ្លួនសម្រេចចិត្តដាក់នូវស្នាដៃដំបូងផ្សាយលើវេបសាយថា “មូលហេតុដែលធ្វើឱ្យខ្ញុំដាក់រឿងនេះនៅក្នុងវេបសាយ គឺដោយសារខ្ញុំចង់បង្ហាញស្នាដៃនិពន្ធរបស់ខ្ញុំ ហើយវេបសាយផ្ដល់ឱកាសឱ្យអ្នកនិពន្ធថ្មីចែករំលែក ស្នាដៃរបស់ខ្លួនទៅកាន់អ្នកអាន និងទទួលបានបទពិសោធន៍ដើម្បីអភិវឌ្ឍជំនាញក្នុងការសរសេររបស់ខ្លួន”។
ទន្ទឹមគ្នានោះដែរ អាកាស្យា បានប្រាប់ផងដែរថា រូបនាងក៏មានផលវិបាកនៅក្នុងប្រលោមបែបស៊ើបអង្កេតដ៏ធំបំផុតនោះគឺពេលវេលា។ ក្រៅពីនិពន្ធប្រលោមលោក នាងក៏ជាបុគ្គលិកពេញម៉ោងក្នុងក្រុមហ៊ុនមួយ និងឆ្លៀតបំពេញការសិក្សាថែមទៀតផង។ ដូច្នេះការរកពេលវេលាសរសេរ គឺមិនមែនជារឿងងាយស្រួលនោះទេសម្រាប់នាង។
ត្បិតថាអាកាស្យាជួបផលលំបាកខ្លាំងក៏ពិតមែន ប៉ុន្តែអ្នកនិពន្ធស្រីរូបនេះបានបញ្ជាក់ច្បាស់ៗថា នាងនៅតែមានបំណងដាក់ស្នាដៃបន្ទាប់នៅក្នុងវេបសាយ meysansotheary.com នៅពេលដែលរឿងទីមួយនេះ បានបញ្ចប់ដោយជោគជ័យ។
ក្នុងនោះនាងក៏បានបង្ហាញអារម្មណ៍រីករាយចំពោះស្នាដៃដំបូងដូច្នោះថា “ខ្ញុំគិតថាមិនខុសពីអ្នកនិពន្ធដទៃដែរ វាប្រៀបដូចជាការដែលយើងបង្កើតកូនម្នាក់ មានទាំងរំភើប និងស្រលាញ់ខ្លាំងបំផុត”។
សូមបញ្ជាក់ឲ្យដឹងថា រឿង «អាថ៌កំបាំងក្លិនផ្កាឡាវេនដឺ» ជាប្រលោមលោកប្រឌិតបែបវិទ្យាសាស្ត្រ លាយឡំជាមួយមនោសញ្ចេតនា។ តួអង្គស្រីមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងអាថ៌កំបាំង ដែលដឹកនាំសាច់រឿងឱ្យមានភាពរហ័សរហួន សមស្របសម្រាប់អ្នកអានដែលមិនចូលចិត្តប្រភេទរឿងដ្រាមា បញ្ហាស្នេហាវិលវល់ច្រើន៕
កញ្ញា គ្រាប់ជី
ចុចអាន៖ប្រលោមលោក “អាថ៌កំបាំងក្លិនផ្កាឡាវែនដឺ” សម្រាប់អ្នកចូលចិត្តក្ដីស៊ើបអង្កេតមិនគួររំលងអាន
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ