នាងត្រូវរៀបការជាមួយមហាសេដ្ឋីដែលធ្លាប់មានភរិយា៦រូបមុនទៅហើយ។
ពួកគេទាំងនោះ គឺកូនក្រមុំមុនៗ បានស្លាប់និងបាត់ខ្លួន។
នាងគិតថាគេជាបិសាច។ តែពេលជួបគ្នា គេមិនមែនទេ គេជាទេវបុត្រ ។
តោះ ចូលព្រីមៀម ដើម្បីអានរឿងនេះ!
ហើយ….នៅពេលព្រឹកព្រលឹមមួយ….ពន្លឺបានជះចូលមក តាមរយៈបង្អួច បញ្ចាំងទិនិករស្រាលពណ៌ផ្កាឈូកនិងភ្លឺឆ្វាំង។
វាជាប្រក្រតិទិននៃវេលាត្រូវមកដល់…..ជាវេលាអាថ៌កំបាំងដែលមានតែមនុស្សគ្រួសារនេះទើបដឹង។ ប៊ែនណេតបង្ខំខ្លួនចាកចេញពីបន្ទប់គេង ហើយបដិសេធមិនអនុញ្ញាតឱ្យខ្លួនឯងងាកមើលក្រោយទេ ។ អ៊ែនជេលនៅបន្តគេង ហើយសភាពរបស់នាង កំពុងដុតរោលស្រពោនក្នុងខួរក្បាលរបស់គេ។ សក់ពណ៌ទង់ដែងវែង រលោង លាតសន្ធឹងលើខ្នើយដូចជាក្រណាត់ប្រាក់ស្មើនឹងចិត្តស្មោះគ្មានកង្វល់អ្វីរបស់នាង។
Benedetto បានងូតទឹកយ៉ាងយូរ ប៉ុន្តែទឹកមិនបានធ្វើអោយអារម្មណ៍របស់គេប្រសើរឡើងឡើយ ។ គាត់បានស្លៀកពាក់ដោយមុខកម្រោលកំហឹង បន្ទាប់មកបានប្រយុទ្ធជាមួយបេះដូងខ្លួន មិនឱ្យបកទៅថើបនាងក្នុងបន្ទប់គេង។
គេតាំងចិត្តទៅចោលនាងហើយដើរចេញទៅក្នុងសាលធំ។ ប៊ែនណេតមិនមានការភ្ញាក់ផ្អើលទេដែលនារីចំណាស់មេផ្ទះគឺលោកស្រី Signora Malandraនៅរង់ចាំជាស្រេច។
«ចាត់ការបាន!»គេបញ្ជាដោយមុខស្រពោន។
នៅក្នុងខ្លួនគេ គ្មានអ្វីក្រៅពីការយំសោកសៅនិងនឹកដល់សំឡេងភ្លេង សូរយំយែករបស់អ៊ែនជេលក្រោមទ្រូងក្នុងដៃគេ។
ពេលនេះ គេកំពុងដើរឆ្ពោះទៅកាន់កាតព្វកិច្ចគ្រួសារ និងរំពៃមើលជោគវាសនារបស់គេដូច៦លើកមុនដែរ។
មុនពេលគេចាកចេញ យាយSignora Malandra សម្លឹងមើលគ្នាជាមួយគេ ទៅវិញទៅមកដោយស្ងប់ស្ងាត់គ្មានពាក្យនិយាយ។ ពួកគេយល់ណាស់ពីអ្វីដែលត្រូវធ្វើលើភរិយាទី៧ម្នាក់នេះ។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ