កម្មការិនី ផាន់ រាំងសារ៉ន មួយរូបបន្ទាប់ពីចូលរួមក្នុងយុទ្ធនាការ១សែនអំណាន នាងបានបញ្ចេញតិនៃការយល់ឃើញ ពីការអាននៅលើវេបសាយ meysansotheary ព្រមទាំងអត្ថប្រយោជន៍ដែលទទួលបាន។
កម្មការិនីរូបនេះបានប្រាប់ថា មូលហេតុដែលនាងសម្រេចចិត្តចូលរួមយុទ្ធនាការ១សែនអំណាននេះដោយសារតែអាននៅក្នុង វេបសាយ meysansotheary មានប្រភេទរឿងជាច្រើនចម្រុះគ្នា មិនថាជាប្រភេទប្រលោមលោកបែបមនោសញ្ចេតនា បែបរន្ធត់ បែបស៊ើបអង្កេត ជាពិសេសនោះគឺអត្ថបទខ្លីៗបែបលើកទឹកចិត្តផងដែរ។

លើសពីនេះទៀតសោត ផាន់ រាំងសារ៉ន បាននិយាយបន្ថែមទៀតមកកាន់ក្រុមការងារយើងខ្ញុំថា “ម្យ៉ាងវិញទៀតការអានតាមវេបសាយ ធ្វើឲ្យនាងមានភាពងាយស្រួលក្នុងការអាន ខ្ញុំអាចអានបានគ្រប់ពេលដែលខ្ញុំចង់អាន មិនថាពេលកំពុងជិះឡានក្រុងទៅធ្វើការ ឬពេលសម្រាកបាយថ្ងៃត្រង់ ក៏អាចអានបានដោយមិនចាំបាច់ស្ពាយសៀវភៅតាមក៏បាន មានត្រឹមតែទូរស័ព្ទមួយគ្រឿងគឺគ្រប់គ្រាន់ហើយ ជាពិសេសនោះ យើងមិនសូវចំណាយលុយក្នុងការទិញសៀវភៅទៀតផង”។
នាងក៏បាននិយាយបន្ថែមថា យុទ្ធនាការ១សែនអំណាននេះ បានលើកស្ទួយការអានអោយកាន់តែទូលំទូលាយ។ ការអាន នាំឲ្យមនុស្សមានការគិតវិជ្ជមានកាន់តែច្រើន។ ការអានដែលធ្វើឲ្យមនុស្សមានគំនិតទូលាយ គិតបានច្រើនលើរឿងល្អៗ ខណៈពេលខ្លះយើងម្នាក់ៗរវល់ទុក្ខសោក ដោយភ្លេចនៅរឿងសំខាន់មួយ។ ហើយការអាន ជាប្រទីបបំភ្លឺផ្លូវទៅកាន់កន្លែងប្រសើរមួយលើសមុន។
ជាចុងក្រោយផងដែរ កម្មការិនី ផាន់ រាំងសារ៉ន បានបញ្ជាក់ចុងក្រោយពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងថាសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តអានអត្ថបទបែបលើកទឹកចិត្ត និងប្រលោមលោកបែបមនោសញ្ចេតនានៅលើវេបសាយ ម៉ីសនសុធារីដែលជាវេបឌីជីថលចម្រុះសាច់រឿងនិងអត្ថបទជាច្រើនផងដែរ៕

កញ្ញា គ្រាប់ជី
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ