កម្មការិនី សូ ស្រីម៉ិច ប្រាប់គោលបំណង ៣ធំៗ ក្នុងការសម្រេចចិត្តចូលរួម យុទ្ធនាការ១សែនអំណាន

សូ ស្រីម៉ិច ជាកម្មការិនីក្នុងរោងចក្រមួយកន្លែង បានប្រាប់ពីគោលបំណង ៣ធំៗ បន្ទាប់ពីរូបនាង​បាន​សម្រេចចិត្តចូលរួមយុទ្ធនាការ១សែនអំណាន ដោយ​ទទួល​បាន​ការរបស់​អានដោយមិនគិតថ្លៃ​ លើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសនសុធារី។

កម្មការិនី សូ ស្រីម៉ិច

តាមរយៈ​បទសម្ភាសន៍​ជាមួយ​ក្រុមការងារ​កម្មការិនី​សូ ស្រីម៉ិច បាន​បញ្ជាក់​ឲ្យដឹងថា ​​”មូលហេតុទីមួយ ដែលធ្វើ​ឱ្យខ្ញុំ​សម្រេចចិត្តចូលរួម​ក្នុងយុទ្ធនាការ១សែនអំណាន ដោយសារ​ខ្ញុំចូលចិត្តអានសៀវភៅ នៅពេលដែលខ្ញុំមិន​សប្បាយចិត្ត សៀវភៅ​អាច​ជួយខ្ញុំ​បានច្រើន ធ្វើ​ឱ្យ​ខ្ញុំ​ចេះគិតពិចារណា ពីជីវិតនៅ​ក្នុង​សង្គម​បច្ចុប្បន្ន”។

ជាមួយគ្នានេះ​ដែរ​​ ​ស្រីម៉ិច បាននិយាយអំពីចំណុចបន្ទាប់ទៀតថា កម្មវិធី​នេះ​ផ្ដល់​អត្ថប្រយោជន៍​បាន​ច្រើន​ណាស់ដល់អ្នកអាន ដូចជា ធ្វើឱ្យ​យើង​យល់ដឹង​បានច្រើន​មានគំនិត​ថ្មីៗ​សំរាប់​យើងគិត​ពិចារណា ពេល​ដែល​យើង​ឯកា​សៀវភៅ​គឺ​ដូចជាមិត្ត​របស់​យើងចឹង ហើយវា​ឱ្យ​យើង​មាន​អារម្មណ៍​ស្ងប់​មាន​គំនិត​បញ្ញា​នឹង​ស្មារតី​រឹងមាំ។

ស្របពេលដែលចំណុចទី៣ កម្មការិនី សូ ស្រីម៉ិច បានបញ្ចាក់បន្កថែមទៀតថា នាង​មានទម្លាប់​ចូលចិត្ត​អាន​សៀវភៅ​បែប​មនោសញ្ចេតនា ស្នេហា បែប​បែកបាក់​ព្រាត់ប្រាស​គ្នា​យ៉ាងណា ប៉ុន្តែនៅចុង​បញ្ចប់​គឺ​នៅ​តែ​បាន​ជួប​គ្នា​វិញ​ គឺ​តែងតែ​កាន់​អាន​មិន​ជិនណាយ​នោះទេ។

ក្នុង​ពេល​ដែល​ឥលូវ​នេះ ​នាង​ក៏​ក្លាយ​ជា​សមាជិក​ក្រុម​អាន​មិន​គិត​ថ្លៃ​លើវេបសាយ meysansotheary​ វាជា​ឱកាស​ដ៏​កម្រ​មួយ ដែលនាងទទួលបានក្នុងយុទ្ធនាការ១សែនអំណានរបស់អ្នកនិពន្ធ ម៉ីសន សុធារី។

លើសពីនេះ ស្រម៉ិចក៏សូមផ្ដាំផ្ញើក្នុងនាមជាកម្មការិនីថា គ្រប់គ្នាសុទ្ធតែអាចទទួលបាននូវការអានដោយមិនគិតថ្លៃដូចនាងផងដែរ។ ដោយគ្រាន់តែធ្វើការទំនាក់ទំនងចុះឈ្មោះជាមួយក្រុមការងារ និងធ្វើតាមលក្ខន្តិកៈ​តែប៉ុណ្ណោះ៕

កញ្ញា គ្រាប់ជី

ចុចអាន៖កម្មការិនី ផាន់ រាំងសារ៉ន ប្រាប់ថា យុទ្ធនាការ១សែនអំណាន ផ្ដល់ឲ្យនូវរសជាតិប្រលោមលោកចម្រុះ

1 Comment

  • Ry Soklin Posted September 28, 2023 8:09 pm

    ខ្ញុំគិតថាការអានពិតជាពិសេសណាស់ ពេលដែលយើងហត់នឿយនឹងការងារពេញមួយថ្ងៃ ហើយអ្វីដែលបានជួបមិនសមប្រកបដូចចិត្ត នោះមានតែសៀវភៅទេ ជាមិត្តយល់ចិត្តជួយសម្រាលភាពតានតឹង ថែមទាំងអាចជួយអោយយើងខ្លួនឯងផ្ទាល់ ដូចបានស្ថិតក្នុងតថភាពពិតៗនៃសាច់រឿង មានអារម្មណ៍រំភើប ទៅតាមសាច់រឿងផងដែរ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*