វិធីសាស្ត្រចរចា ប្រកបដោយប្រសិទ្ធភាព

អ្នកនិពន្ធម៉ីសនសុធារី បានទទួលសំណួរពីប្រិយមិត្ត លើវិធីសាស្ត្រចរចា ប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន។

ចម្លើយ៖

វិធីសាស្ត្រចរចានេះ សូម្បីរវាង​និយោជិត និងនិយោជកក៏សំខាន់ជាទីបំផុត។

ហេតុអ្វីមនុស្ស​គួរចេះចរចាបន្ថែមពីលើជំនាញរឹងរបស់ខ្លួន?

វិធីសាស្ត្រចរចា ប្រកបដោយប្រសិទ្ធភាព រមែង​ផ្តល់មកនូវចំណាប់អារម្មណ៍វិជ្ជមាន ដែលជាឫសគល់នៃកការគោរពគ្នាក្នុងបរិបថមុខងារ-វិជ្ជាជីវៈ។

តាមរយៈការដោះស្រាយបញ្ហាដោយស្មើភាព និងការ​បង្កើតចំណងដ៏រឹងមាំជាមួយអតិថិជន មិត្តរួមការងារ។ល។ ជាការធានាបាននូវអត្ថប្រយោជន៍ជាច្រើន​ដូចជា មនុស្សកាន់តែច្រើននឹងចង់ធ្វើការជាមួយយើងនិងឱ្យតម្លៃលើការយល់ដឹងរបស់យើង។

វិវាទ​ឬ​ការ​ឈ្លោះ​ប្រកែក​គ្នា ​អាច​នាំ​ឱ្យ​ខូច​ទំនាក់ទំនង ក្រុម ​​បែកបាក់សាមគ្គី នៅ​កន្លែង​ធ្វើការ​ ឯការចរចាអាចបង្កើតការរួបរួមឡើងវិញ តាមរយៈកិច្ច​ពិភាក្សាប្រកបដោយរចនាសម្ព័ន្ធ និងអត្ថន័យ សន្តិវិធីដើម្បីរីកចម្រើន។

សិល្បៈចរចា គឺជាឧបករណ៍សំខាន់ក្នុងការដោះស្រាយបញ្ហា នៅពេលមានជម្លោះ ព្រោះគោលដៅពិតគឺ ដើម្បីភាគីទាំងពីរអាចបង្កើតបាន​សេណារីយ៉ូឈ្នះឈ្នះ សម្រាប់និយោជិត ការចរចាប្រកបដោយប្រសិទ្ធភាពផ្តល់ដំណោះស្រាយលើភាពខ្វែងគំនិតគ្នាបានរលូន។ ការចចារមិនមែន​សំដៅលើប៉ិនប្រសប់ប្រើវោហាសព្ទទេ តែយើងអាចអភិវឌ្ឍជំនាញចរចាដ៏ជោគជ័យដោយ៖

ធ្វើការស្រាវជ្រាវច្បាស់និងស្គាល់បញ្ហា​។

ស្តាប់ដោយប្រុងប្រយ័ត្ននូវអ្វីដែលអ្នកដទៃកំពុងលើកមក​ ដាក់សំណួរលើចំណុចទាំងឡាយណាដែលយើងនៅមិនយល់ឬុមិនទាន់យល់ច្បាស់ ដោយគិតពិចារណាម៉ត់ចត់ មុនពេលនិយាយពីគំនិតយើងម្តង។

ត្រូវបើកចិត្តទូលាយ បត់បែន និងតម្រង់ទិសដំណោះស្រាយជាជាងការពារខ្លួនឯងពីកំហុស។

មុនពេលសម្រេចចិត្ត​បិទកិច្ចចរចា ត្រូវពិចារណាថាតើកិច្ចព្រមព្រៀងនោះផ្តល់ប្រយោជន៍គ្រប់ភាគី?

អនុវត្តការចរចាជាយុទ្ធសាស្ត្រនៅកន្លែងធ្វើការ និងនៅផ្ទះឱ្យថ្នឹកជំនាញ។

ទទួលដំបូន្មានឬការបណ្តុះបណ្តាលបង្កើនជំនាញចចារឱ្យចំ​កន្លែងរឹតតែល្អ។

ប្រសិនលោកអ្នកមាន​សំណួរអាចដាក់ខាងក្រោមនេះ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*