កម្មការិនីក្នុងរោងចក្រមួយកន្លែងដែលមានឈ្មោះថា ជាល់ សាំងគួយ បានបញ្ជាក់ឲ្យដឹងថា ដោយសារតែនិស្ស័យនៃការចូលចិត្តអាន ទើបធ្វើឲ្យរូបគេសម្រេចចិត្តចូលរួមយុទ្ធការ១សែនអំណានមកទល់ពេលនេះ។
ជាល់ សាំងគួយ បាននិយាយយ៉ាងដូច្នោះថា “បានជាប្អូនចូលរួមយុទ្ធការ១សែនអំណាននេះ ព្រោះប្អូនស្រឡាញ់ការអាន ហើយការអានធ្វើឱ្យបង្កើនចំណេះដឹង និងចង់ឱ្យប្រជាជនកម្ពុជាងាកមករកការអានដូចប្អូនដែរ ដូចនេះចូលផ្ដើមពីយើងមុនគេ “។
លើសពីនេះថែមទៀត កម្មការនីរូបនេះបានបញ្ចាក់ថែមទៀតថា យុទ្ធការ១សែនអំណានបានផ្តល់ប្រយោជន៍ជាច្រើន ទី១ អាចធ្វើឲ្យរូបនាងបាត់អផ្សុក ទី២ តម្លៃអប់រំក្នុងរឿងឱ្យយើងចេះគិតបានវែងឆ្ងាយ ទោះយើងស្ថិតក្នុងជីវភាពបែបណាក៏ដោយ វាប្រៀបដូចមិត្តល្អមួយដែលពុំអាចខ្វះបានឡើយ។
ជាមួយគ្នានេះផងដែរ ជាល់ សាំងគួយ ក៏បានបញ្ចាក់ពីចំណង់ចំណូលចិត្តដែលខ្លួននាងនិយមចូលចិត្តអានលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី ថា នាងពេញចិត្តខ្លាំងគឺរឿងមានតម្លៃអប់រំពីជីវិតស្ដែងពីជីវភាពប្រចាំថ្ងៃ។ ក្រោយបានអានហើយ ធ្វើឲ្យនាងមានការគិតបានល្អប្រសើរជាងមុន និងជាប្រទីបជួយបំភ្លឺផ្លូវនៅពេលណាដែលយើងមានចំណុចខ្វះខាតត្រង់កន្លែងណាមួយ។
លើសពីនេះទៀត កម្មការិនី ជាល់ សាំងគួយ ក៏បានផ្ដែផ្ដាំដល់កម្មការិនីផ្សេងទៀត សុទ្ធតែអាចមានសិទ្ធទទួលបានការអានដោយឥតគិតថ្លៃនេះដូចគ្នាផងដែរ៕
កញ្ញា គ្រាប់ជី
ចុចអាន៖ម៉ុល នូវ៉ែល ៖ យុទ្ធនាការ១សែនអំណាន ជាឱកាសដ៏វិសេស សម្រាប់អ្នកចូលចិត្តការអានឥតគិតថ្លៃ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ