អ្នកនិពន្ធ ម៉ីសន សុធារីបាននិយាយទៅកាន់អ្នកគាំទ្រថា ជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈមានតម្លៃស្មើ លើបរិបទខុសគ្នា តែជោគជ័យក្នុងជីវិត តម្រូវឱ្យមានលទ្ធផលទាំងពីរនេះ។
លោកស្រីបញ្ជាក់ថា ៖« ធម្មតា នឹងសម្រេចបានអ្វីមួយ គ្រប់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់លើរឿងនោះ ម្ល៉ោះហើយយើងឃើញមនុស្សខ្លះគាត់ត្អូញថា ហត់។ លទ្ធផលល្អគ្រប់យ៉ាង មិនដែលងាយស្រួលទេ ដូចដែលយើងចង់បានទាំងពីរខាងលើ រឹតតែពិបាក តែនេះជាបេសកកម្មជីវិត។»
អ្នកនិពន្ធស្រទន់មន្តស្នេហ៍ បន្ថែមទៀតដែរថា ឧបសគ្គមួយធំនាពេលបច្ចុប្បន្នគឺ នៅតាមផ្លូវឆ្ពោះទៅលទ្ធផលទាំងទ្វេ គឺជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ងចំណាយច្រើនពេកទៅតាម អារម្មណ៍ត្រេកត្រអាល ការស្រលាញ់ ឬ ស្អប់ ការចង់ឈ្នះ ឬបាក់បប ភាពឡូយឆាយ ឬសំញ៉ែងបង្ហាញ ការសម្តែងខ្លះដែលយូរទៅបំផ្លាញទាំងមូលដ្ឋានពិតរបស់ខ្លួនយើងពីដំបូង។
វិលមកផ្តោតលើបេសកកម្មជីវិតវិញ តើដំបូងឡើយ យើងត្រួវការអ្វី? ពេលនេះ យើងកំពុងគិតអ្វី ហេតុអ្វីមិនសប្បាយចិត្តរហូតដំណាក់កាលខ្លះមានអារម្មណ៍សោកសៅ។ ទុក្ខព្រួយនោះ ព្រោះអនុវត្តិអាជីពមិនបានល្អ ឬព្រោះមានជីវិតផ្ទាល់ខ្លួនមិនរលូន ឬផ្សេងទៀត? បើពីរនេះមានតុល្យភាពគឺគ្មានអ្វីត្រូវបារម្ភទេ។ ប្រសិនយើងបានបោះចោលអាជីពឬវិជ្ជាជីវៈទាំងស្រុងប្រដេញតាមបុគ្គល ឬបោះចោលរឿងឯកជនទាំងស្រុក គេងនៅកន្លែងធ្វើការ២៤ម៉ោង ទើបត្រូវគិតឡើងវិញ សើរើបេសកកម្មជីវិតសារជាថ្មី។
បើគិតការងារចោលគ្រួសារ ពេលអ្នកត្រូវការគ្រួសារអាចនឹងស្តាយក្រោយ ព្រោះហួសពេល បើចាប់គ្រួសារចោលអាជីព ជីវិតនេះតែងយល់ថា ខ្លួនឯងមិនមានតម្លៃអ្វីព្រោះគ្រប់គ្នាត្រូវធ្វើការ។ សុភមង្គលរបស់យើង មិនមែនស្ថិតនៅក្នុងដៃរបស់យើងទេ តែស្ថិតលើចិត្តគំនិតរបស់យើង។
អ្នកនិពន្ធដដែលបានចេញសៀវភៅ #ពេលវេលា ដែលជាសៀវភៅលក់ដាច់បំផុតនៃ #តម្រា ។
ទំនាក់ទំនងជាវសៀវភៅ ពេលវេលា ចុច ក្នុងតម្លៃត្រឹម២៥០០០រៀល
#ជីវិត#សុភមង្គល#អាជីព#ម៉ីសនសុធារី
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ