ជម្រាបសួរ!
ខ្ញុំឈ្មោះវុន្នា ខ្ញុំមានអាយុ១៦ឆ្នាំ! ខ្ញុំមកនេះ មកប្រាប់គ្រប់គ្នាអំពីចិត្តមនុស្សយើង និងថាមពលដែលអាចគ្រប់គ្រងវា។ ចិត្តនេះ យើងតែងតែប្រើមកដើម្បីប្រមូល រក្សាទុក នូវបញ្ហានិងទម្ងន់យ៉ាងច្រើនក្នុងជីវិត។
គំនិត និងផែនការ ការចងចាំជាច្រើនមាន ជាប់ក្នុងចិត្តរបស់យើង។
យើងបានចូលរួមក្នុងការគិតដោះស្រាយនិងបំបែកបញ្ហារាប់មិនអស់ ហើយបានផ្លាស់ប្តូរពីបទពិសោធន៍មួយទៅបទពិសោធន៍មួយដរាបមក ហេតុនេះព័ត៌មាន និងចំណេះដឹងត្រូវបានប្រមូលផ្តុំ រំលាយ និងរក្សាទុក ហើយយើងយកអ្វីៗទាំងអស់នេះមកធំឡើងជាមួយយើង។
ទាំងអស់នោះ ដូចជាកម្មវិធីកំព្យូទ័រ ដែលបង្កើតជារឿងផ្ទុកពេញក្នុងបេះដូងរបស់យើង មានដូចជា អំពីមនុស្ស ខ្លួនយើង និងពិភពលោកដែលយើងកំពុង ឆ្លងកាត់ភាពច្របូកច្របល់។
ពេលខ្លះយើងបានឆ្លងកាត់ភាពច្របូកច្របល់នៃចិត្ត និងបេះដូងមួយដែលឆ្អែតឆ្អន់ និងការបែកបាក់ ក្បត់ ឬខូចចិត្ត យើងចង់ភ្លេច ប៉ុន្តែសមត្ថភាពពីកំណើតរបស់យើងក្នុងការទទួល ចងចាំ និងគិតមិនព្រមលុបចំណុចអាក្រក់ៗ ឱ្យយើងទេ។
ពិភពលោក ដែលជាប្រភពនៃភាពស្មុគស្មាញ ត្រូវការច្បាំងបកដោយសេចក្តីមេត្តាករុណា ហើយសុចរិតនិងភាពសច្ចៈ នឹងនៅជាមួយយើងជានិច្ច។
“ថាមពលចិត្តជាអ្វី?”
ខ្ញុំបានធ្វើតាមម្តាយខ្ញុំ គាត់បានប្រាប់ថា អ្វីក៏ដោយដែលកើតឡើងនៅក្នុងចិត្ត គំនិត និងមកលើរូបកាយរបស់យើងៗមិនអាចគ្រប់គ្រងបានទាំងអស់ទេ តែយើងអាចរកវិធីឆ្លើយតបវិញ តាមរបៀបរបស់យើង។
សូមគិតរបៀបនេះនៅក្នុងពេលដែលដំណើរជីវិតរបស់យើងជួបប្រទះនូវការឈឺចាប់ បាក់ទឹកចិត្តនិង ការភ័យខ្លាច ។
ចូរគិតថាការដែលគេបដិសេធយើង ចួនកាលបណ្តាលមកពីអ្នកដទៃ មិនចេះគិតបានល្អ គង់តែមានអ្នកណាម្នាក់សមនឹងយើងជាងនេះ។
ការយល់ដឹងអំពីអ្វីទៅដែលបណ្តាលឱ្យយើងមានទុក្ខព្រួយ ការឈឺចាប់ និងការបំផ្លិចបំផ្លាញពេលវេលា នឹងជួយកែប្រែប្រាជ្ញាយើងឱ្យអាចដោះស្រាយបាន ហើយទាំងអស់គ្នាអាចមានការជ្រើសរើសដ៏ឈ្លាសវៃក្នុងជីវិតដោយប្រឈម និងដើរហួសទៅ ជាជាងការភ័យខ្លាច។
ជារៀងរាល់ថ្ងៃ ការសិក្សារបស់ខ្ញុំតម្រូវឱ្យខ្ញុំស្វែងយល់ពីការពិតដ៏អាក្រក់នៃពិភពមនុស្ស គេបង្ហាញយើងនូវបទពិសោធន៍ដែលមិននឹកស្មាន សង្គ្រាម ការរំលោភបំពានធ្ងន់ធ្ងរ ធ្វើទារុណកម្មផ្លូវចិត្ត និងការបំបាក់ស្មារតី វាយប្រហារ ។
ក្មេងៗជាច្រើន មានជីវិតដ៏ឈឺចាប់និងត្រូវបានបង្ខំឱ្យស៊ូទ្រាំជាមួយប៉ាស្រវឹង និងម្តាយលេងល្បែង។ នៅពេលដែលខ្ញុំមានអារម្មណ៍ថា ចង់ជួយពួកគេ ខ្ញុំដឹងថា ត្រូវខំឱ្យខ្លួនឯងរឹងមាំ ហើយម្តាយខ្ញុំប្រាប់ថា បើសិនណាយើងចង់រឹងមាំត្រូវចេះលះបង់ភាពសប្បាយរីករាយ រស់នៅក្នុងភាពតស៊ូ និងបង្កើតថ្ងៃថ្មីដោយសប្បុរស ជួយអ្នកដែលទន់ខ្សោយជាង។
សុបិនរបស់ខ្ញុំគឺខ្ញុំចង់អប់រំថាមពលចិត្តដល់ពួកគេ ចែករំលែក នូវក្តីសង្ឃឹមក្នុងការរស់នៅនិងចំណេះដឹងដល់គ្នា។ តាមពិត ខ្ញុំបានរៀនពីការឈឺចាប់ខ្ញុំត្រូវមិត្តល្អៗប្តូរសាលាចោល ហើយមានអារម្មណ៍តែលតោលអស់សង្ឃឹម។
ខ្ញុំជឿថា ការព្យាបាលត្រូវបានលាក់ទុកនៅក្នុងកន្លែងដែលមិននឹកស្មានដល់បំផុតគឺ ក្នុងចិត្ត។
—ក្នុងការខូចចិត្ត ការឈឺចាប់ ការអស់សង្ឃឹម ការរងទុក្ខ មានតែចិត្តទេជួយយើងបាន។
បើចិត្តយើងមិនសប្បាយយើងនៅទីកន្លែងណាក៏មិនសប្បាយដូចគ្នា។ ថាមពលពីចិត្ត បានបង្រៀនខ្ញុំពីរបៀបទទួលបានបទពិសោធន៍រីករាយ សង្កេតមើលភាពស្រស់ស្អាតក្នុងធម្មជាតិ បង្កប់នូវក្តីសង្ឃឹម និងពង្រីកសេចក្តីស្រឡាញ់តាមរបៀបដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក។
តើអ្នកយល់យ៉ាងណាដែរអត្ថបទរបស់ខ្ញុំ?
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ