ប្រលោមលោកដ៏ពេញនិយមរបស់ “ពេជ្រ បណ្ឌិត” ដែលបង្កប់នូវរឿងរ៉ាវអបិយជំនឿ និងអាគម

ប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ជាបណ្តុំនៃប្រលោមលោកគ្រប់រសជាតិ មិនថាមនោសញ្ចតនា ស៉ើបអង្កេត អប់រំ រឿងរ៉ាវអបិយជំនឿ និងអាថ៌កំបាំង ជាច្រើន សម្រាប់ជម្រើសនៃការអាន។ បើទាក់ទងនឹងរឿងរ៉ាវអបិយជំនឿ​ ប្រលោមលោករបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ជាស្នាដៃឯកដែលមានអ្នកចូលអានច្រើនបំផុត ក្នុងនោះរួមមាន រឿងល្បាក់សា; គាថាបុរាណ; បណ្តាសារាត្រីរនោច; របៀនងងឹត; សីមាអំបោះលឿង; អណ្តូងខាងលិច; មនុស្សស្រីនៅមាត់បង្អួច; តួស្រីក្នុងរឿងព្រេង និង អាគមបរព្រៃ ជាដើម…។

ក្រុមការងារអ្នកនិពន្ធមុីសន សុធារី សូមណែនាំចំណងជើងល្បីៗខ្លះៗ ដែលសុទ្ធសឹងតែទាក់ទងនឹងអបិយជំនឿ៖
១. រឿង ល្បាក់សា
ខ្ញុំក្រោកក្រេសទៅអុចធូប និង ចាប់ផ្ដើមបែរបន់សួរថា តើក្មេងប្រុសជាប្អូនអ្នកកាសែតមានទាក់ទងអ្វីជាមួយនឹងគ្រួសារយើង? ហេតុអ្វីបានជាឲ្យទៅគេមានរឿង ក្រោយពេលមកដល់កន្លែងយើង? គេពឹងមកខ្ញុំម្តងហើយម្តងទៀត តើខ្ញុំយកអ្វីទៅជួយគេ? សូមបំភ្លឺខ្ញុំផង នឹងអាលខ្ញុំបានប្រាប់ទៅបងប្រុសគេ!

២. រឿង គាថាបុរាណ
“ខ្ញុំបានទទួលមរតកផ្ទះចាស់មួយ នៅចុង​ប៉ូច​គេ​នៃ​ដី​លោកយាយ រឿងប្លែកៗបានកើតមានឡើង​ពេល​​យើង​រើ​ចូល​ទៅនៅ មនុស្ស​ស្លៀក​ក្បិន​តែងតែ​បង្ហាញខ្លួនឱ្យយើងឃើញ”។
ខ្ញុំរកឃើញគាថាមួយបន្ទាត់នៅក្បាលគ្រែជីដូនខ្ញុំ តើវាជាអ្វី?

៣. រឿង បណ្តាសារាត្រីរនោច
និស្សិតស្រីម្នាក់ធ្វើអត្តឃាតដោយដុតខ្លួនឯងក្នុងបណ្ណាល័យ។ វាជាកម្រង​​និទាន​ស្នេហាចាស់ដ៏ចម្រូងចម្រាស់មួយ កាលពីអតីត… ក្រោយមក​បណ្ណាល័យនោះ​ក៏​ត្រូវ​បានព័ទ្ធរបងទុកចោល…
គ្មានអ្នកណាដឹងឡើយថា​បណ្តាសាអ្វីទៅ ដែល​នាង​បាន​បន្សល់ទុក…

៤. រឿង របៀនងងឹត
លើលោកនេះគ្មានរឿងងាយស្រួលដល់ម្លឹងទេ។ រៀងរាល់យប់នាង​តែងគេងលក់ដូចស្លាប់! គ្រប់យ៉ាង​ចម្លែកឡើងៗ មនុស្ស​ក្នុងផ្ទះសុទ្ធសឹងគមិនចេះនិយាយស្តីនិងមិនឆ្លងឆ្លើយទាក់ទង។ បន្ទប់មួយនៅជាន់ទីពីរ ប្តីនាងមិនឱ្យទៅជាដាច់ខាត! ហេតុអ្វី?

៥. រឿង សីមាអំបោះលឿង
កំពង់ធំឆ្នាំ១៨៦៨…
រទេះគោបរទៅមុខយឺតៗ ស្របពេលដែលព្រះអាទិត្យនៅតែភ្ជួរពីលើជួរភ្នំភាគខាងលិចនៃដំណើររបស់យើងប៉ុន្តែគ្មានកម្ដៅ គ្មានបន្តិចទេញើស…

៦. រឿង អាគមបរព្រៃ
ជាប្រភេទរឿងមន្តអាគមអូមអាម…

៧. រឿង អណ្តូងខាងលិច
កាលពីមុន តែងមាន​ឡានក្រុងមួយ​មកកាត់តាមណេះ… អ្នកភូមិមានពាក្យចចាមអារ៉ាមថា ឡាននោះជាឡាន​ដែលធ្លាប់គ្រោះថ្នាក់កាលពីជាង​២០ឆ្នាំមុនពេលដឹកនាំក្រុមល្ខោនបាសាក់មួយក្រុមទៅសម្តែង… រៀងរាល់រាត្រី​រនោចនា ខែផល្គុន​ ឡាននោះបង្លាញខ្លួន​ឡើង ដែលអ្នកភូមិជឿថា​រឿងអពមង្គលនឹងកើតមាន…

៨. រឿង មនុស្សស្រីនៅមាត់បង្អួច
នៅទីនោះប៉ូលិសបានឃើញសាកសពស្អុយរលួយមួយ ដូចជាទើបនឹងស្លាប់ថ្មីៗមិនប៉ុន្មានថ្ងៃ ហើយត្រូវបានចាក់ថ្នាំដើម្បីរក្សាសព។ ចំណែកមួយទៀតត្រូវបានបន្តោកសេរ៉ូមនិងសន្លប់ស្ដូកស្ដឹងក្បែរនោះដែរ។ ចន្លោះរវាងរាងកាយទាំងពីរមានអុចទៀនសនិងលឿងឆ្លាស់គ្នាជាជួរព្រមទាំង មានអង្ករពំនូក អំបិល ព្រមទាំងគ្រឿងសក្ការៈដើមចេក គួរឱ្យខ្លាច។
គ្រប់គ្រឿងហាក់បីដូចបម្រុងនឹងធ្វើពិធីបូជាឬអ្វីមួយគួរឱ្យភ័យខ្លាចមិនចង់ស្គាល់។

៩. រឿង តួស្រីក្នុងរឿងព្រេង

១០. រឿង ផ្ទះគ្រូទាយ
ជាតំណាលមួយថ្មីរបស់យុវវ័យម្នាក់ដែលទ័លក្របង្ខំចិត្តធ្វើការនៅផ្ទះអ្នកលេងមន្តអាគមមួយ ដែលជួបប្រទះអ្វីដែលមិនអាចបំភ្លេចបានក្នុងជីវិតរបស់គេ…

១១. រឿង គំនូស៤៩
ខ្ញុំធ្លាក់ថ្លើមក្ដុក ព្រោះម៉េចក៏សុខៗអូននីទៅមើលគំនូសនោះចេញថាជាចំនួនមនុស្សទៅវិញ? ស្រីៗពិតជារវើរវាយបានឆ្ងាយមែន។ តែទោះយ៉ាងណា សម្ដីនាងបែរជាធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងកុនផ្ដេសផ្ដាស ដែលទាក់ទងនឹងផ្លូវងងឹត។

១២. រឿង អាគមសាក់
នាង​ស្រាប់​តែ​បែរ​មក​ខ្ញុំ​យឺតៗ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្លាត់​ចំហ​សឹង​ផ្ងារ​ក្រោយ ​បើ​កុំ​តែ​ខ្ញុំ​ច្រត​ដៃ​ទប់​ខ្លួន​ឯង​ទាន់។ ទឹកមុខ​វិជ្ជតា​មិនមែន​ជា​នាង តែ​ជា​ស្រី​ម្នាក់​ផ្សេង​ដែល​មាន​ផ្ទៃ​មុខ​ស្វាយ​ល្អូក ​ហើយ​មាន​ដៅ​ស្នាម​គ្រាប់​ៗ​ស្មើ​ត្រឹម​​ជាជួរ​តាម​ជើង​សក់​លើ​ថ្ងាស។ ​​ស្នាម​នីមួយ​ៗ​បង្កប់​ដោយ​ត្បូង​ពេញ​ទាំង​គ្រាប់​ៗ​ភ្លឺ​ចិញ្ចាច។ ខ្ញុំ​ស្រែក​វ៉ាស​ដោយ​ភ្លាត់​សំឡេង…

សូមជម្រាបថា ដើម្បីអាចអានប្រលោមលោកល្បីៗទាំងនេះបាន អាចរកអានបានពីក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ដោយការបញ្ជាទិញ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ដោយគ្រាន់តែចុះឈ្មោះជា សមាជិកព្រីមៀម។

សម្រាប់អត្ថប្រយោជន៍ ដែលទទួលបានពីការចុះឈ្មោះនេះ គឺលោកអ្នកអាចអានគ្រប់ប្រលោមលោក ក៏ដូចជារឿងភាគវែង-ខ្លី តាមចិត្ត ដោយតម្រូវឱ្យចំណាយថវិកាត្រឹមតែ ១៥០០០រៀល/ខែ ឬ ១០មុឺនរៀល/ឆ្នាំ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ជាកន្លែងប្រមូលផ្តុំដោយស្នាដៃអ្នកនិពន្ធជាច្រើន និងបើកឱកាសសម្រាប់អ្នកដែលចង់ដាក់ផ្សាយស្នាដៃជាមួយក្រុមអ្នកនិពន្ធមុីសន សុធារី ផងដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*