សម្រាប់អ្នកនិពន្ធដែលមានបំណងចង់ប្រកួតប្រជែងស្នាដៃតែងនិពន្ធ អាចចូលរួមជាមួយកម្មវិធីប្រកួតស្នាដៃ តែងនិពន្ធ ចំនួន ៣ ដែលកំពុងបើកឱកាសសម្រាប់យុវនិពន្ធដែលទើបចាប់ផ្តើម និងអ្នកនិពន្ធអាជីពទាំងអស់ បានបង្ហាញសមត្ថភាព តាមរយៈប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ក្រោមប្រធានបទផ្សេងៗ តាមការកំណត់របស់កម្មវីធីនីមួយៗ ដែលកំពុងបើកឱកាសសម្រាប់អ្នកនិពន្ធចូលរួមប្រកួតប្រជែងស្នាដៃ រួមមាន៖
១. ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤
ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទ «ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្កមខ្មែរ» ដោយចាប់ទទួលស្នាដៃចាប់ពីថ្ងៃប្រកាស រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥ល្ងាច ជាកំហិត។
សម្រាប់លក្ខខណ្ឌចូលរួម៖

២. ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៤
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងបើកទទួលស្នាដៃតែងនិពន្ធ ក្នុងការប្រលងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ លើផ្នែកប្រលោមលោកខ្នាតខ្លី និងកំពាព្យរឿង។ ក្នុងនោះ មិនមានកំណត់ប្រធានឡើយ (ប្រធានបទសេរី) ចាប់ពី ១៥-៣០ ទំព័រ A4 ។ ចំពោះបេក្ខជនម្នាក់អាចដាក់បាន ២ស្នាដៃប៉ុណ្ណោះ គឺតម្រូវឱ្យមួយជាប្រលោមលោកខ្នាតខ្លី និងមួយជាកំណាព្យរឿង។ ឯការទទួលស្នាដៃ គឺបន្តរហូតដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥ជាកំហិត។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការដាក់ស្នាដៃ អាចទំនាក់ទំនងជាមួយ នាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬលេខទូរសព្ទ ០១២ ៨០១ ១២២ / ០៧៨ ៦៦៨ ៩៧៧ / ០១១ ៨៥០ ០៩៤ ។

៣. ពានរង្វាន់អក្សរសិល្ប៍ “៧មករា និង សន្តិភាព” ឆ្នាំ២០២៤
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ សមាគមអ្នកនិពន្ធខ្មែរ បានជូនដំណឹង ពីការរៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធ ពានរង្វាន់អក្សរសិល្ប៍ “៧មករា និង សន្តិភាព” ឆ្នាំ២០២៤ ក្នុងគោលបំណងថែរក្សា លើកស្ទួយតម្លៃអក្សរសិល្ប៍ជាតិ និងយល់ដឹងច្បាស់ពី “គុណតម្លៃនៃសុខសន្តិភាព” រួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព”។
ទាក់ទងដាក់ស្នាដៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
ទូរសព្ទ និងតេឡេក្រាម 086788990/ 092788990
សម្តេចតេជោ ហ៊ុន សែន គាំទ្រគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ