«ខ្មែរយើងថា តក់ៗពេញបំពង់ ឆុងៗកន្លះក្រហេត! សម្រាប់ខ្ញុំ សំខាន់ណាស់ក្នុងការស្វែងរកតុល្យភាព រវាងមហិច្ឆតា និងការផ្តោតអារម្មណ៍។ ផ្តោតអារម្មណ៍ជាសិល្បៈមួយដ៏មានសារៈសំខាន់លើគ្រប់បែបផែនអាជីពវិជ្ជាជីវៈ។ នៅពេលអារម្មណ៍ហោះហើរ យើងអាចទាញខ្លួនឯងមកវិញ គឺកំពុងធ្វើបានល្អបំផុតក្នុងការឆ្ពោះទៅរកភាពជោគជ័យតាមរយៈការបង្កើនប្រសិទ្ធភាព និងកែលម្អលទ្ធផលការងារ រួមទាំងកសាងបុគ្គលិកលក្ខណៈរឹងមាំឱ្យយើងខ្លួនឯង។»
នេះជាផ្នែកមួយនៃសៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» របស់អ្នកនិពន្ធម៉ីសនសុធារី នឹងបោះពុម្ពផ្សាយនៅ #តម្រា សម្ពោធចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។
អ្នកនិពន្ធបានរំលេចឡើងទៀតថា « សហគ្រិនជោគជ័យ និងក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មពិភពលោកដូចជាលោក Warren Buffet លោក Steve Jobs សេដ្ឋី Bill Gates បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការផ្តោតលើរឿងតែមួយ ក្នុងពេលនិមួយៗ។ សេដ្ឋី Bill Gates និយាយថា ប្រសិនបុគ្គលផ្តោតបានល្អលើរឿងអ្វីតែមួយ យើងអាចលះបង់ពេលវេលា ធនធាន និងថាមពលទាំងអស់ធ្វើជាម្ចាស់លើគម្រោងការនោះ ហើយជោគជ័យក៏មានភាគរយច្រើន។»
លោកជីព ចិត្ត សមាជិកម្នាក់នៃក្រុមតម្រាបានលើកឡើងថា នេះជាវត្តមានដ៏មានសក្តានុពលសម្រាប់វិស័យអំណាននៅកម្ពុជាក្នុងឆ្នាំ២០២៤ ។ លោកបញ្ជាក់ថា៖ «យើងបានពិនិត្យឃើញថាខ្លឹមសារសៀវភៅថ្មី ឆ្លើយតបទៅនឹងអ្វី ដែលយុវជន យុវនារីកំពុងប្រឈម! ពួកគេខ្លះ មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ឬបានធ្វើអស់ពីលទ្ធភាពឬនៅ?»
កញ្ញា ទូច បុប្ផា ប្រធានក្រុមតម្រា បានលើកឡើងថា ប្រសិនយើងគិតពីទិន្និន័យចាស់ សៀវភៅបែបនេះ នឹងដំណើរការល្អខ្លាំងជាងប្រលោមលោក។ សៀវភៅអប់រំចិត្ត ដូចជា ការឈឺចាប់ និងពេលវេលា ស្នាមសាក់រូបខ្លា ថ្ងៃណាមួយ ជាប្រភេទសៀវភៅលក់ដាច់ និងមានគុណតម្លៃខ្ពស់។ កញ្ញាសង្កត់ធ្ងន់ថា ម្ចាស់ហាងសៀវភៅ អាចកក់ទុកក្នុងតម្លៃបោះដុំ ដើម្បីចែកចាយនូវចំណងជើងធំមួយនេះឱ្យបានដល់គ្រប់ច្រកល្ហកនៃផ្ទៃប្រទេស តាមរយៈផេកតម្រា ឬលេខទូរសព្ទ ០១២ ៤៧២ ០០៣។
លោក លី សុផាត ម្ចាស់រឿង ភ្នំពេញអើយបងនឹកអូន បានសាទរការចេញផ្សាយជាថ្មីក្រោយតម្រាបានស្ងប់ស្ងាត់មួយរយៈ ។ អ្នកនិពន្ធរូបនេះសង្កត់ធ្ងន់ថា ជីវភាពមនុស្សយើង រមែងតែងតែផ្សារភ្ជាប់ទៅនឹងការរៀនមិនឈប់ឈរ ដែលក្នុងនោះ ការរៀនពត់លត់ដំចិត្ត ជាគន្លឹះសំខាន់នៃការរីកចម្រើនក្នុងជីវិតមនុស្សយើងម្នាក់ៗ។ លោកជឿថា អ្នកអាននឹងទទួលបានពុទ្ធិច្រើនពីចំណងជើងថ្មីនេះ។
ជាមួយគ្នានោះដែរ អ្នកនិពន្ធម៉ីសនសុធារី បានលើកឡើងទៀតថា ៖« លើជីវិតពិតខ្ញុំផ្ទាល់នេះវិញ ខ្ញុំអត់មានរោងពុម្ព ឬហាងលក់សៀវភៅទេ ។ ក្រុមយើងផ្តោតលើការអានអនឡាញ ហើយយើងមានគោលដៅអនាគតវែងឆ្ងាយរបស់យើងក្នុងការបង្កើតខ្នាតមាតិកាយក្ស។ ពេលខ្លះបុគ្គលិកខ្ញុំ គាត់ចង់បានហាងសៀវភៅមួយដើម្បីបានជួបជាមួយមិត្តអ្នកអានតទល់គ្នាជាមនុស្សពិត ! យើងគ្រប់គ្នាចង់ធ្វើ! ប៉ុន្តែសួរថាយើងមានលទ្ធភាពធ្វើកម្រិតណា? បើយើងស្ថិតក្នុងបេសកកម្មធំ និងវែងឆ្ងាយផង? ដូច្នេះ សម្រាប់ការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ យើងគួរផ្តោតលើផលិតផលឬសង្វាក់សេវាកម្មចម្បងមួយ ផ្តល់ឱ្យយើងនូវផ្នត់គំនិតមូលដ្ឋាន ដ៏រឹងមាំសម្រាប់ដឹងថា គុណសម្បត្តិនៃប្រកួតប្រជែងរបស់យើង នៅក្នុងទីផ្សារ ជាអ្វី? អតិថិជនរបស់យើង តម្លៃដែលយើងផ្តល់ជូនពួកគេ ពិសេសត្រង់ណា? វិធីសាស្រ្តម្តងមួយមុខនេះ នឹង មានឥទ្ធិពលខ្លាំងផ្តោតលើ គំនិតផ្តួចផ្តើម ផ្តោតលើធនធាននិងផ្តោតលើភាពដាច់ដោយឡែករបស់យើង។»
អានបន្តក្នុងសៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» ចេញផ្សាយឆាប់ៗនេះក្នុងតម្លៃ៣២០០០រ ។ សមាជិកព្រីមៀមទទួលបានសៀវភៅនេះត្រឹម១៦០០០រ សូមរួសរាន់កក់ទុក។
ស្ថាបនិកទាំងបួននៃ #MSTWriter និងជាអ្នកនិពន្ធល្អៗមកពីក្រុម #ទសប៉ាកា
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ