«ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ជាប្រលោមលោកដ៏ល្បី ដែលជោគជ័យខ្លាំងលើអនឡាញ មានអ្នកចូលអានដល់ចំនួនលានដង និងត្រូវបានយកទៅផលិតជារឿងភាគ ចាក់ផ្សាយ ក្នុងឆ្នាំ២០១៩ (ជាការផលិតរឿងភាគទូរទស្សន៍ទ្រង់ទ្រាយធំមួយ) ។ ទន្ទឹមនោះ ប្រលោមលោកមនោសញ្ចេតនាមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍ពី ឌីជេណាណា សហការបោះពុម្ពផងដែរ។

បើនិយាយពីភាពល្បីល្បាញ នៃរឿងរ៉ាវមនោសញ្ចេតនាដ៏ចាក់ស្រេះមួួយនេះ ទោះរំលងទៅប៉ុន្មានឆ្នាំហើយក៏ដោយ តែប្រលោមលោករឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» នៅតែទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ បន្ទាប់ពីអ្នកនិពន្ធ មុីសន សុធារី ប្រកាសបោះពុម្ពជាលើកទី២ ក្នុងខែមករានេះ។

តាមរយៈមតិអ្នកគាំទ្រចាស់-ថ្មី ក្រោយការប្រកាសបោះពុម្ពប្រលោមលោកល្បីនេះ កត់សម្គាល់ឃើញថា មានអ្នកគាំទ្រ និងទន្ទឹងរង់ចាំកាន់ ៣ភាគ នៃរឿងមនោសញ្ចេតនានេះច្រើន។ ក្នុងនោះ សម្រាប់អ្នកដែលធ្លាប់បានមើលរឿងភាគ ព្រមនិងអ្នកដែលបានអានប្រលោមលោកលើអនឡាញ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងលើកសរសើរគ្រប់គ្នា។

គួររម្លឹកថា «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ជាស្នាដៃអ្នកនិពន្ធ មុីសន សុធារី ត្រូវបានចេញផ្សាយជាលើកដំបូងលើប្រព័ន្ធអនឡាញ ដោយមានការចូលអានជាង ៤លាន ដងឯណោះ ។ ដោយសារតែទទួលបានការចាប់អារម្មណ៍ខ្លាំង ប្រលោមលោកមនោសញ្ចេតនាមួួយនេះ ក៏ត្រូវបានស្ថានីយទូរទស្សន៍ PNN ទិញសិទ្ធិផលិតជាខ្សែរឿងភាគ និងចាក់ផ្សាយ ក្នុងឆ្នាំ២០១៩ ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ