គ្រាន់តែប្រកាសបើកកក់សៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» ភ្លាម មានអ្នកកក់ច្រើន

ត្រឹមតែប៉ុន្មានម៉ោងនៃការប្រកាសបើកកក់ សៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព» នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សៀវភៅជំរុញទឹកចិត្តថ្មីសន្លាងរបស់ អ្នកនិពន្ធ មុីសន សុធារី ចំណងជើង «ធ្វើឱ្យអស់ពីសមត្ថភាព» មានការចាប់អារម្មណ៍ និងទទួលបានការកក់ច្រើន ទាំងតាមរយៈផេកផ្លូវការរបស់អ្នកនិពន្ធ និងផេកដៃគូសហការ។

តាមរយៈសៀវភៅជំរុញទឹកចិត្តមួយក្បាលនេះ អ្នកនិពន្ធបានរំលេចពីជំនាញទន់ ចំណេះដឹងសំខាន់ៗ ក៏ដូចជាការចែករំលែក និងទស្សនៈ ដែលសុទ្ធសឹងតែមានសក្តានុពលដល់ដំណើរជីវិត មិនថាការសម្រេចចិត្ត ឬកិច្ចការអ្វីមួយ។ ទន្ទឹមនេះ អ្នកនិពន្ធ ក៏មានចេតនាក្នុងការជំរុញទស្សនៈរបស់អ្នកអាន ដើម្បីជួយស្វែងរកគុណតម្លៃរបស់បុគ្គល ឈានឆ្ពោះទៅភាពជោគជ័យផងដែរ។

គួរជម្រាបថា សម្រាប់អ្នកដែលមានបំណងចង់បាន សៀវភៅជំរុញទឹកចិត្តថ្មីរបស់អ្នកនិពន្ធ មុីសន សុធារី មួយក្បាលនេះ អាចធ្វើការកក់ តាមរយៈផេកអ្នកនិពន្ធផ្ទាល់ ចាប់ពីថ្ងៃប្រកាសនេះ ពោលគឺចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០៤ រហូតដល់ថ្ងៃបិទទទួលការកក់៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*