ត្រឹម ៣ សប្តាហ៍ សៀវភៅពីរចំណងជើង បំបែកកំណត់ត្រាលក់ប្រចាំខែ មានអ្នកទិញ និងកក់ច្រើន

រាប់ចាប់តាំងពីថ្ងៃបើកកក់ ប្រលោមលោក “ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់” និងសៀវភៅជំរុញទឹកចិត្ត “ធ្វើឱ្យអស់ពីសមត្ថភាព” ពីដើមខែកុម្ភៈ ដល់ពេលនេះ ទិន្នន័យចំនួននៃការលក់ចេញ និងកក់ របស់ក្រុមការងារអ្នកនិពន្ធ មុីសន សុធារី បង្ហាញថា ឈុតប្រលោមលោកដ៏ល្បី និងសៀវភៅជំរុញទឹកចិត្តថ្មី របស់អ្នកនិពន្ធ ទទួលបានការបញ្ជាទិញច្រើន បើធៀបនឹងរយៈពេលដូចគ្នា សៀវភៅមុនៗ។

បើគិតត្រឹមជាង ១សប្តាហ៍ចុងក្រោយនេះ ចំនួននៃលក់ស្នាដៃថ្មី “ធ្វើឱ្យអស់ពីសមត្ថភាព” រួមនឹងប្រលោមលោកដ៏ល្បី “ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់” មានការបញ្ញាទិញលើស ពីរាប់សិបក្បាលទៅហើយ ។

គួរជម្រាបបន្ថែមបន្តិចថា តាមរយៈសៀវភៅជំរុញទឹកចិត្ត “ធ្វើឱ្យអស់ពីសមត្ថភាព” អ្នកនិពន្ធបានរំលេចពីជំនាញទុន ចំណេះដឹងសំខាន់ៗ ក៏ដូចជាការចែករំលែក និងទស្សនៈ ដែលសុទ្ធសឹងតែមានសក្តានុពលដល់ដំណើរជីវិត មិនថាការសម្រេចចិត្ត ឬកិច្ចការអ្វីមួយ។ ទន្ទឹមនេះ អ្នកនិពន្ធ ក៏មានចេតនាក្នុងការជំរុញទស្សនៈរបស់អ្នកអាន ដើម្បីជួយស្វែងរកគុណតម្លៃរបស់បុគ្គល ឈានឆ្ពោះទៅភាពជោគជ័យផងដែរ។

ដោយឡែក ចំពោះប្រលោមលោកដ៏ល្បី «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលជាប្រលោមលោកដ៏ជោគជ័យលើអនឡាញ (មានអ្នកចូលអានដល់ចំនួនលានដង) និងត្រូវបានយកទៅផលិតជារឿងភាគ ចាក់ផ្សាយ ក្នុងឆ្នាំ២០១៩ (ជាការផលិតរឿងភាគទូរទស្សន៍ទ្រង់ទ្រាយធំមួយ) នៅតែឈរចំណាត់ថ្នាក់ ជាប្រលោមលោកដ៏ពេញនិយម ទាក់ចិត្តអ្នកអាន ទោះរំលងទៅប៉ុន្មានឆ្នាំហើយក៏ដោយ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*