រឿង៖ ទីក្រុងចាស់

ខែមេសា​ឆ្នាំ២០២៤

«នេះជាតំបន់ Old City Hunt  ដែលធ្លាប់ជាកំណត់ត្រាទីបញ្ជានិងប្រតិបត្តិការក្នុងតំបន់នៃ ក្រុមទាហាន US Ghost Adventures !»

ថមនិងហានីកា ត្រូវបានមគ្គុទេសទេសចរផ្តល់ជូននូវដំណើររឿងសង្ខេបនេះព្រោះពីរនាក់គេ​កំពុង​ធ្វើដំណើរទេសចរទៅរក​កន្លែង​មួយដែលល្បីថាជាទីក្រុងត្រូវបានបោះបង់ចោលព្រោះខ្មោចលង។

តាមការណែនាំប្រាប់ក្នុងអ៊ីនធើណេត នេះធ្លាប់ជាទីប្រជុំជនប្រវត្តិសាស្ត្រ នៃអាមេរិក ហៅកាត់ថា St. Augustine ដែលមានចោរសមុទ្រ សត្វកំណាច មច្ឆាយក្ខ ក្រុម អ្នកប្រមាញ់សត្វចម្លែក និងឃាតករឆ្លងកាត់មុនពេលវាត្រូវបានលិចលង់ស្តារមិនរួច។

ហានីកា​ជាកូនខ្មែររៀនៅអាមេរិក ចំណែកថមជាមិត្ត​ប្រុសរបស់នាង​។

ការពិពណ៌នាដែលមិនគួរឱ្យជឿរបស់ពួកអ្នកអួតអាងបានធ្វើឱ្យអ្នកទាំងពីរសម្រេចចិត្តមកថតអំពីប្រវត្តិសាស្រ្តរបស់ St. Augustine រួមមានសំណួរថា តើការលងបន្លាចក្នុងជីវិតពិត រឿងនិទាននៃការបាត់បង់ក្រុមអ្នកសង្គ្រោះគ្មានដំណឹងជាបន្តបន្ទាប់ មានការពិតកម្រិតណា។

នេះគឺជាតំបន់ដែលរឿងរ៉ាវអំពីវិញ្ញាណមាន​ចាស់គំរឹលបំផុតនៅអាមេរិក។ គេឱ្យឈ្មោះថា នេះជា ទីក្រុងចាស់បំផុតមួយរបស់អាមេរិកផងដែរ។

បន្ថែមពីលើភាពសប្បាយរីករាយដ៏គួរឱ្យភ័យខ្លាច ពួកគេចាប់ផ្តើម​ធ្វើដំណើដោយរថភ្លើង និងចុងក្រោយបានជិះទូកអ្នកនេសាទជួលអ្នកភូមិកុលសម្ព័ន្ធចាស់ តម្រង់មក Old City Ghosts ដោយសារមិនមាន​អ្នកទូកណាព្រមបន្តដំណើរមកទៀតទេ។

Tom ហានីកា ​និងបានមិត្តរួមដំណើរ២នាក់ទៀត និងកូនកុលសម្ព័ន្ធចាស់ម្នាក់។ ពួកគេទាំងប្រាំត្រូវបានគេ​ ផ្តល់ឱ្យនូវផែនទី និងបញ្ជាទូកមកដោយខ្លួនឯង។ សរុបមកពួកគេមានគ្នា​៥នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសបីនាក់ អាយុក្រោម២៥ឆ្នាំទាំងអស់។

 កូនចិន-អាមេរិកឈ្មោះ បេន វ័យ២២ឆ្នាំ ដែលមាន​ការយល់ដឹងប្រវត្តិសាស្ត្រតំបន់នេះច្រើនជាងគេ ធានាដឹកនាំផ្លូវ និងមាន​ជនជាតិស្បែកខ្មៅ មកពីកុលសម្ព័ន្ធចាស់អាមេរិក​-កូលំបីឈ្មោះ តុក ជាអ្នកបញ្ជាទូកម៉ាស៊ីនរបស់កសិករ។

មិនមែនជារឿងចម្លែកទេដែលពួកគេ​មកដល់នៅពេលព្រលប់ និងត្រជាក់ ព្រមទាំង​ស្រេកឃ្លាន ហត់នឿយ។ ពួកគេដឹងមកស្រេចថា ម្នាក់ៗមាន​ការតស៊ូ ជាមួយបំណងសម្ងាត់ផ្សេងៗគ្នា​  ក្នុងនោះមាននារីពីរនាក់គឺហានីកា​និងនាង​រីយ៉ា ជនជាតិអាមេរិក ពួកគេចង់ធ្វើVlogតែប៉ុណ្ណោះ។ តុកចង់ទៅរក​វត្ថុពិសិដ្ឋមួយរបស់កេនយ៉ា ដែលមានពាក្យចចាមអារ៉ាមថា កប់ក្នុងសារៈមន្ទីរនាទីក្រុងនេះ។ រីឯថមមានចិត្ត​ចង់បានគ្រឿងពេជ្រព្រោះមានហាងពេជ្រធំបង្អស់មួយលេចបាត់ក្នុងអតីតMallចាស់។

ថម កុហកសង្សារគេគឺហានីកាថា ទីនេះជាកន្លែងប្រវត្តិសាស្ត្រមាន​សោកនាដកម្ម អគ្គីភ័យ ការប្រយុទ្ធគ្នា ឃាតកម្ម និងជំងឺដែលលាក់នៅពីក្រោយបាតុភូតទឹកលិច គេថាគេជាអ្នកសារព័ត៌មានដែលចង់សរសេរនូវការពិត តែតាមពិតគេចង់បាន​សម្បត្តិស្តុកស្តម្ភព្រោះស្គាល់ប្រវត្តិទីនេះច្បាស់។

​«ដំណើរកម្សាន្តនេះ នឹង​ត្រូវ​ឆ្លងកាត់កន្លែងដែលខ្មោចលងបំផុតលើលោកយើង!»

បេនខ្សឹបដាក់តុក តុកឈប់ដៃ​ដែលកំពុងចងទូក ហើយគ្រហឹម៖

«គេមិនឱ្យនិយាយលេងសើចទេ!»

ពួកគេឡើងពីទូក។ រីយ៉ា​ភ្លាត់មាត់ថា៖

«នេះគឺ ស្ថានីយ៍ចាស់ កណ្តាលទីប្រជុំជន St. Augustine!»

ហានីកា​ឱ្យមើលត្រីវិស័យក្នុងដៃរបស់រីយ៉ា។

«Mall  Diamond Augustine នៅក្បែរនេះមិនខាន!»

ថមនិយាយដោយអំណរ​ហើយលើកចង្កៀងបំភ្លឺពណ៌បៃតងមកពាក់លើថ្ងាស។

«ឯងចង់បានពេជ្រ?» Benសួរទាំងយកស្មាបុកថម។

ថមទម្លាក់ទឹកមុខ ពេលឃើញហានិកា​ងាកមករង់ចាំចម្លើយ។

«ទេ! យើងមកស្វែងរកការពិត!» ថមប្រកែកមុខក្រម៉ូវ។

«ខាងណោះមាន​ទ្វារធំ!» រីយ៉ាចង្អុល ចំណែកតុកចាប់ផ្តើមថតនឹងកាម៉េរាធំថ្ពក់លើករបស់គេ។

Ben ងាកមកសួរតុក៖

«ឯងជាម្ចាស់ស្រុក ធ្លាប់មកដល់កន្លែងនេះទេ?»

«ខ្ញុំបបួលច្រើនដង គ្មានអ្នកណាមកទេ!»

«លើកនេះឯងសំណាងហើយបានចួបពួកយើង!»

«សង្ឃឹមថាបែបនេះចុះ!»

ថាហើយ​តុកក៏ដើរហួសទៅ សម្តែងភាពមិនពេញចិត្ត​នឹងBenសោះ ។ ពួកគេ​ទាំងប្រាំចូលតាមទ្វារធំដែលជាអតីតច្រកចូលនៃMall។

ផ្សារទំនើបដ៏ធំនេះ​ត្រូវលិចទឹកជាយូរមកហើយ។ ស្លែកាន់និងមានក្លិនច្អាប តែភ្លើងប្រើថាមពលសូឡានៅតែភ្លឺដដែលគ្រាន់តែកន្លែងខ្លះត្រូវស្រអាប់ងងឹត។

មាន​ក្តារនិងកំណល់ជាច្រើនត្រូវបានគេទម្លាក់ជាផ្លូវសម្រាប់ឈានដើរជាជួរៗនិងគ្រប់ទិស បញ្ជាក់ថា​ទឹកនេះរាក់ទេ។

«ពួកយើងគួរនៅជាមួយគ្នា​គ្រប់ជំហាន!» ហានីកានិយាយឡើងដាក់ថម។

«មិនដែលទេ! យើងអាចដូរទិសដៅដែលយើងចាប់អារម្មណ៍ហើយ​ណាត់គ្នា​កន្លែងណាមួយ!»

រីយ៉ានិយាយឡើងធ្វើឱ្យពួកអ្នកផ្សេងគិតថា នាងក៏មាន​គំនួចចង់ទៅរកអ្វីម្យ៉ាងដែរ។

តុក លើកឡើងយ៉ាងក្រអឺតថា៖

«សោរទូកនៅនឹងខ្ញុំ! យើងជុំគ្នា​ម៉ោងប៉ុន្មាន? ៥ម៉ោងទៀត! បើមិនមិនឃើញអ្នកណាមក ហើយចាំបាច់ត្រូ​វចេញ ខ្ញុំនឹងទៅចោល!»

«កុំនិយាយធ្វើមើលតែឯងម្ចាស់ពួកយើង!» Benខឹង។

«ទេយើងគោរពពេលម៉ោង!»តុកតវ៉ាហើយងាកមកមើលស្រីៗឱ្យជួយអន្តរាគម។ រីយ៉ាចាប់ផ្តើមកាត់សេចក្តី៖

«ភ្លឺ! ទុកពេលបែកគ្នាពីនេះទល់ភ្លឺ! »

«ម៉ោង!!! និយាយម៉ោងវិញបានច្បាស់ជាង! ម៉ោង៦ ឬ៧ឬ៨?»

«៦!»ហានីកា​ឆ្លើយ ថមស្តាប់ពួកនាងតែភ្នែកគេផ្តោតម្រង់ជណ្តើរយន្ត។

នៅខាងលើពីមុខនោះមាន​ហាងមួយមាន​ស្លាកថា«Diamond World »…គេមិនគិតថា នឹងចាំដល់ព្រឹកទេ។

«កុំយូរពេក!យើងឃ្លានណាស់ហើយទីនេះក៏មិនល្អលេងយូរដែរ ពីរម៉ោងទៀតបានហើយ!»

តុកគិតពីវត្ថុពិសិដ្ឋនៃកុលសម្ព័ន្ធគេ រីឯសារៈមន្ទីរគឺនៅជាន់ទី៥ ចុងប៉ូចនៃMallនេះ។

«អូខេ!» គេឆ្លើយខ្លីដូចជាខ្សុយ​ហើយងើយមើលទៅលើតាមប្រលោះចំហកណ្តាល។ ភ្នែកគេដូចជាឃើញអ្វីម្យ៉ាង ជាមនុស្សអើតមក តែលឹបទៅវិញបាត់។

ទីក្រុងខ្មោចនេះ ម្តេចមានមនុស្ស​នៅ?

«ស្អីគេអ៊ីចេះ?»

គេរអ៊ូដៃគេលូកយកកាំបិតខ្លីមានស្រោមសត្វពីក្នុងសាក់កាដូ។ Ben រាវរកកាំភ្លើងខ្លីដែលលាក់សម្ងាត់ក្នុងអាវជាប់ទ្រូង។  ឯស្រីៗថយក្រោយមកពួនបន្តិច។

«ឃើញអី?» Ben សួរ ចំណែកថម ចាប់អារម្មណ៍ចង់ទៅតែហាងពេជ្រ។

«មនុស្ស​អើតមកពីជាន់ទីពីរ!»តុកខ្សឹបៗ។

ទាំងអស់គ្នា​ងើយសម្លឹងតាមភ្លាម។

គ្មានអ្វីទាំងអស់។

«បើសិនណាជាមានមនុស្សពិតជា​ល្អហើយ!»

ហានីកាធ្វើជានិយាយកម្លា។

«ក្រែងថា ទីក្រុងនេះត្រូវបានបោះបង់ចោល?»

តាមពិតនាងធ្លាប់បានអានអំពីរឿងនិទាន ដែលមានគេស្រាវជ្រាវយ៉ាងល្អិតអំពីព្រឹត្តិការណ៍ជាក់ស្តែងមុនទីនេះត្រូវបានបោះបង់។

មគ្គទ្ទេសក៍ដែលមានបទពិសោធន៍ និងអ្នកជំនាញខាងប្រវត្តិសាស្ត្រ ជាច្រើនបានធ្វើដំណើរមកមុន ហើយមុនពេលពួកគេបានបាត់ដំណឹង គេបានរៀបរាប់អំពីរឿងរ៉ាវដែលចួបប្រទះក្នុងអ៊ីនធើណេត។

នាងគិតថា វាត្រឹមជាការលងបន្លាចធ្វើឱ្យ St. Augustine កាន់តែលែងមានអ្នកណាចង់មក។ នាងជាទាហានស៊ីឈ្នួលដែល FBI ជួល ហើយពួកគេសង្ស័យថា អតីត​អ្នក​ស្រុក​ដែល​ស្លាប់​ដោយសារ​សង្គ្រាម មានតំណគ្នាធ្វើជាទាហានលួចលាក់បម្រើឱ្យពិភពឥស្លាមនៅទីនេះ។

«មានអ្នកណាមានកាំភ្លើងទេ?» តុកសួរដោយក្រឡេកវិលជុំ។

«ពួកយើងជាអ្នកសិក្សា មានកាំភ្លើងពីណាមក!» ថមនិយាយ។

សំឡេងរបស់រីយ៉ាលាន់ឡើងពេលនាង​ថតវីដេអូ៖

«អស្ចារ្យ​​!!!!​យើងបានមកដល់ហើយ! នេះដំណើរកម្សាន្ត ក្នុងភាពងងឹតដែលមានពន្លឺមកពញ្ញាក់! ជា ដំណើរកម្សាន្តផ្តោតលើកន្លែងផឹកស្រាពិសេសមួយឃើញទេ ហាងស្រាថ្លៃៗនៅខាងឆ្វេងដៃ វាអត់គិតលុយទេ តែវាងំល្អណាស់ វាត្រូវបានផលិតមកនិងទុកចោលច្រើនឆ្នាំបំផុត!»

«យើងចែកផ្លូវគ្នា! ខ្ញុំទៅលើ! »

ថមនិយាយព្រោះជក់ចិត្ត​នឹងគ្រឿងពេជ្រ។

«ទៅទេ?»គេងាកមកហៅនាង​។

ហានីកា​សម្លឹងមុខម្នាក់ៗហើយសួរឡើងថា៖

«មួយម៉ោងទៀតចួបគ្នាទីនេះល្អទេ? ចួបហើយចាំគិតទៀត! ចាំណាត់ឡើងវិញជាថ្មីបានទេ?»

«អូខេ!» Ben លើកដៃហើយចាកចេញសំដៅទៅខាងស្តាំដែលមាន​ស្លាកពីចម្ងាយថា «រោងកុន»។ រីយ៉ាឈាន​ឆ្ពោះទៅហាងស្រា ថមវិញគេ​ដឹកដៃហានីកាដើរមួយៗសំដៅទៅជណ្តើរយន្ត ដោយមាន​តុកនៅសល់ម្នាក់ឯងងើយសម្លឹងជាន់លើ។

ក្រោយមកគេសម្លឹងជើងរបស់Benនិងហានីកា។ ពួកគេទាំងបួនមកពីទីក្រុង មានស្បែកជើងល្អ​ប្រឆាំងការឆក់ភ្លើង និងស្លែរអិលគ្រប់យ៉ាង ឯគេជាក្មេងកុលសម្ព័ន្ធដែលមាន​តែស្បែកជើងប្រមាញ់។

គេឈានបន្តិចម្តងៗសម្លឹងជុំវិញ ខណៈលើជណ្តើរ បាត់ប្រុសស្រីទាំងពីរហើយ។

ងាកទៅខាងរោងកុន ក៏មិនឃើញBen។ តើBenចង់បានអ្វីពីក្នុងរោងនោះទៅ? ​តុកគិតហើយងាកមកសម្លឹងហាងស្រា គេឃើញនាង គឺរីយ៉ា កំពុងរៀបកាម៉េរាថតវីដេអូ។

នាង​បែរខ្នង…គេញញឹមហើយខ្សឹប៖

«នាង​មុនគេចុះ!»

តុកទះដៃបីដង មនុស្ស​ម្នាក់សម្រូតខ្លួនតាមរយៈខ្សែវល្លិចុះមកដល់។ រាងកាយកន្ទ្រើងនិងប្រឡាក់។ គេនោះមាន​ស្បែកខ្មៅ ភ្នែកធំថ្មែ និងមាន​កាន់កាំបិតនៅដៃម្ខាង។

តុកងក់ក្បាលហើយនិយាយភាសាកុលសម្ព័ន្ធ៖

«FBI នៅជាន់ខាងលើ! ចំណែកនៅក្នុងហាងស្រាជាអ្នកVlog»

—–

៣០នាទីក្រោយមក ពួកគេវិលមកកន្លែងចាស់វិញ ហើយរីករាយជាមួយ​ការសម្លាប់។ ដៃតុក​យួរក្បាល រីយ៉ា ហានីកា និងថម។ គ្រឿងពេជ្រញាត់ពេញមាត់ថម។

«អាម្នាក់ចុងក្រោយក្នុងរោងកុន!» តុកនិយាយទៅកាន់មនុស្ស​តោកយ៉ាកដែលមិនចេះបញ្ចេញសំឡេងតែចេះស្តាប់។

ពួកគេដើរសំដៅទៅរក Ben ។ ទ្វាររោងកុនរបើក​តែខាងក្នុងងងឹតណាស់។​ Ben មានភ្លើងដែរទេតើ ម្តេចងងឹតម្ល៉េះ?

ពីរនាក់នេះមើលមុខគ្នា​រួចក៏ឈានចូលទៅប្រុងសំឡេះ Ben ដូចអ្នកមុនទាំងបី។ ផាំង! ពួកគេដួលស្លាប់ក្រោមស្នាដៃរបស់កូនចិនអាមេរិក។

តុកងាកមើលឪពុកវាដែលត្រដរខ្យល់ស្លាប់ ខ្លួនវាផ្ងារលើទឹក កម្រើកមិនបាន។

Benឈានចេញមក ហើយបាញ់បង្ហើយឪពុកវាចំកណ្តាលថ្ងាស។ បាញ់តុកចំបំពង់ក។ វាត្រដរខ្យល់។

Benនិយាយខ្សឹបៗ៖

«ប៉ាអញបានមកទីនេះ ហើយថតរូបពួកឯងពីរនាក់ឪកូនផ្ញើទៅអញ! គាត់ប្រាប់ថា​បើគាត់មិនវិលមកផ្ទះ ពួក ឯងជាអ្នកសម្លាប់គាត់!»

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*